បាល់ទាត់

AFC ពិន័យ​គ្រូបង្វឹក​ U19 ថៃដោយសារអត់ចូល​រួម​ធ្វើ​សន្និសីទក្រោយការ​ប្រកួត​ពេល​ចាញ់​​ U19កម្ពុជា​ក្នុង​ពាន AFC U19

សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអាស៊ី( AFC)បាន​សេច​ក្ដី​សម្រេច​មួយលេខ 20200220DC08 ចុះ​ថ្ងៃ​ទី២០​ខែ​កុម្ភៈឆ្នាំ​២០២០​​ដោយ​ពិន័យ​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ថៃ​វ័យ​ក្រោម​១៩​ឆ្នាំ​លោក Ithsara Sritharo ជា​ប្រាក់ ២៥០០ដុល្លារ​ពី​បទ​រំលោភ​បទបញ្ជាផ្ទៃក្នុងរបស់ពាន​រង្វាន់ AFC U-19 Championship 2020 Regulations ពោល​គឺ​មិន​ចូល​រួម​ធ្វើ​សន្និសីទក្រោយ​ការ​ប្រកួត​។

កាល​នោះ​ក្រុម U19 ថៃ​បាញ់ U19 កម្ពុជា​ក្នុងលទ្ធផល​២​ទល់​១ នា​ការ​ប្រកួតពាន​រង្វាន់​វគ្គ​ជម្រុះ​ក្នុង​ពូលពាន AFC U-19 Championship 2020 កាល​ពី​ថ្ងៃ​ទី​០៨​វិច្ឆិកាឆ្នាំ២០១៩។ គ្រូ​បង្វឹក​រូបនេះ​មិន​បាន​មក​ចូល​រួម​ធ្វើ​សន្និសីទកាសែតក្រោយ​ការ​ប្រកួត​នោះ​ទេ​ដោយ​លោក​បាន​ឲ្យគ្រូជំនួយផ្សេង​ទៀត​មក​ជំនួស។ តាម​ការ​បញ្ជាក់​របស់ AFC អតីតគ្រូ​បង្វឹក​ U19​ថៃ​រូបនេះធ្វើ​ខុស​ត្រង់​មាត្រាទី៣០​បទបញ្ជាផ្ទៃរបស់​ពាន​រង្វាន់ AFC U-19 Championship 2020 Regulations ត្រង់​ចំណុច​ចូល​រួម​ធ្វើ​សន្និសីទមុន​និង​ក្រោយ​ការ​ប្រកួត​Press Conference(Article 30, AFC U-19 Championship 2020 Regulations)។

គ្រូបង្វឹក​រូបនេះ​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​ប្ដឹង​ឧទ្ធរណ៍ ហើយ​សមាគមបាល់​ទាត់​ថៃ​ត្រូវតែរាយការណ៍​អំពី​ភាពអសកកម្មរបស់​មន្រ្តី​គ្រូ​បង្វឹក​ដែល​ស្ថិត​ក្នុង​ការ​គ្រប់​គ្រងរបស់​ខ្លួន​នា​ការ​ប្រកួត​ពាន​រង្វាន់​ៗដែល​រៀប​ចំ​ដោយ​ AFC ហើយ​បើ​លើក​ក្រោយ​គ្រូ​បង្វឹក​រូបនេះ ​រំលោភបំពានលើ​ចំណុចដដែល​នេះ​ទៀត នឹង​ត្រូវ​ពិន័យ​បន្ថែម​ពី​លើ​ទៀត។

លើស​ពី​នេះ!​សមាគមបាល់​ទាត់​ថៃ FAT​ ក៏​ត្រូវ​ពិន័យ​ជា​ប្រាក់ ៥០០០ដុល្លារ​ដោយ​សារ​មិន​ធ្វើ​ឯកសារ​រាយការណ៍​ទៅ​AFC លើ​ករណី​គ្រូ​បង្វឹក​រូបនេះ​មិន​ចូល​រួម​ធ្វើ​សន្និសីទកាសែតក្រោយ​ការ​ប្រកួត​នោះ។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628