កីឡាជាតិ

ដំណឹងៈ ហ្វីលីពីន គ្រោងប្រកួតមិត្តភាពទល់ កម្ពុជា ចុងខែនេះ

ជម្រើសជាតិហ្វីលីពីន ចង់ធ្វើការណាត់ប្រកួតមិត្តភាពតទល់នឹងក្រុមជម្រើសជាតិកម្ពុជា នាអំឡុងចុងខែនេះដ្បិតតែពិភពលោកកំពុងឈឺក្បាល ដោយសារជំងឺផ្លូវដង្ហើម COVID-19 ។

យោងតាមការថ្លែងប្រាប់ទៅកាន់កាសែតក្នុងប្រទេសហ្វីលីពីនផ្ទាល់ លោក Nonong Araneta ប្រធាននៃសហព័ន្ធបាល់ទាត់ហ្វីលីពីន បានមានគម្រោងរៀបចំការប្រកួតមិត្តភាពតទល់នឹងក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី២៧ ខែមីនា ខាងមុខនេះ។

គម្រោងខាងលើនេះគឺជាការប្រកួតសមជើងត្រៀមខ្លួនធ្វើដំណើរទៅប្រកួតតទល់នឹងជម្រើសជាតិកោះហ្គាម នៃដំណើរប្រកួតជម្រុះប្រចាំទ្វីបអាស៊ី ទៅកាន់ FIFA World Cup 2022 និង AFC Asian Cup 2023 ។​

យ៉ាងណា! ការលើកឡើងខាងលើជាពាក្យរបស់ប្រមុខសហព័ន្ធបាល់ទា់តហ្វីលីពីនប៉ុណ្ណោះ សម្រាប់ខាងភាគីកម្ពុជាយើងក៏មិនទាន់បានឃើញឆ្លើយតប ឬ ប្រកាសជាផ្លូវការនៅឡើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628