បាល់ទាត់

ម៉ាឡេស៊ី សម្លឹងឃើញដៃគូក្នុងតំបន់ពីរ អាចនឹងអញ្ជើញទៅប្រកួតមិត្តភាពខែនេះ

សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានបង្ហាញគម្រោងអញ្ជើញក្រុមជម្រើសជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា ១ក្នុងចំណោមទាំង២នេះ ដើម្បីប្រកួតមិត្តភាពចុងខែនេះដែលអាចជា ហ្វីលីពីន ឬ មីយ៉ាន់ម៉ា។

តាមគម្រោងពីសមាគមបាល់ទាត់ម៉ាឡេស៊ី ដោយជ្រើសរើសបណ្តាលប្រទេសជិតខាងគ្នានេះដើម្បីភាពងាយស្រួល ស្របពេលដែលស្ថានការណ៍ពិភពលោកក៏ពិបាកធ្វើដំណើរ ពោលគឺកំពុងប្រឈមនឹងជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 ដែលបានកើតឡើងលើសពី ១០មុឺននាក់ជុំវិញពិភពលោកហើយនោះ។

ដ្បិតតែសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) កំពុងពិចារណារៀបចំកាលវិភាគថ្មីនៃការប្រកួតជម្រុះទៅកាន់ FIFA World Cup 2022 និង AFC Asian Cup 2023 ក្តី ប៉ុន្តែក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវកោះហៅប្រមូលផ្តុំហ្វឹកហាត់ចាប់ពីថ្ងៃទី១៦ ខែមីនា នេះតទៅដដែល។

ដើមឡើយ ម៉ាឡេស៊ី មានគម្រោងប្រកួតមិត្តភាពតទល់នឹងជម្រើសជាតិបារ៉ែន ប៉ុន្តែត្រូវបានអាក់ខានដោយសារ COVID-19 ហេតុដូច្នេះបានជាជ្រើសរើស ហ្វីលីពីន ឬ មីយ៉ាន់ម៉ា ដែលនៅក្នុងតំបន់តែមួយជាគោលដៅប្រកួតទៅវិញ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628