បាល់ទាត់

ផ្លូវការៈ គ្រូ Arsenal លោក Arteta និងកីឡាករ Odoi របស់ Chelsea ផ្ទុក COVID-19

ជាដំណឹងដ៏សោកសៅក្នុងពិភពបាល់ទាត់ និងជាពិសេសសម្រាប់អ្នកគាំទ្រក្លិប Arsenal និង Chelsea ផ្ទាល់តែម្តងពោលដោយលោក Mike Arteta និងកីឡាករ Callum Hudson-Odoi ត្រូវបានរកឃើញជាផ្លូវការផ្ទុកនូវជំងឺប្រភេទថ្មី COVID-19 ឬ Coronavirus ។

នេះបើតាមការចេញសេចក្តីប្រកាសផ្ទាល់របស់ក្លិបប្រចាំទីក្រុងឡុងដ៍ទាំងពីរខាងលើនេះ។ សម្រាប់អ្នកចាត់ការទូទៅលោក Mike Arteta បច្ចុប្បន្នត្រូវបានក្លិបដាក់ឲ្យនៅដាច់ដោយឡែក និងចាកចេញពីការងារមួយរយៈពេលជាបណ្តោះអាសន្នសិន។ ស្របពេលដែលការប្រកួត៣លើកបន្តបន្ទាប់គ្នា រួមមានប៉ះ Manchester City, Brighton និង Southampton ត្រូវបាន Premier League សម្រេចលើកពេលការប្រកួត ដើម្បីទុកឳកាសពិនិត្យមើលកីឡាកររបស់ Arsenal ឲ្យគ្រប់ៗគ្នាជាមុនសិន។

ក្រឡេកទៅមើលខ្សែប្រយុទ្ធវ័យក្មេង Callum Hudson-Odoi ក៏មិនខុសគ្នាប៉ុន្មានពីស្ថានភាពអ្នកចាត់ការទូទៅខាងលើដែរ។ បច្ចុប្បន្នរូបគេត្រូវបានក្លិបសហការជាមួយក្រសួងសុខាភិបាលនៃប្រទេសអង់គ្លេស បញ្ចូនទៅដាក់ឲ្យនៅដាច់ដោយឡែកមួយរយៈ ស្របពេលដែលសមាជិកក្លិបទាំងមូលរួមមានក្រុមកីឡាករ ក្រុមគ្រូបង្វឹក និងបុគ្គលិកដទៃទៀតសុទ្ធតែកំពុងស្ថិតនៅក្នុងការតាមដានពិនិត្យ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628