បាល់ទាត់

Cambodian League និង​ Hun Sen Cup នឹងសម្រាក​២​អាទិត្យតាមកាលវិភាគ FIFA Day

គណកម្មការរៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​កម្ពុជាបាន​ប្រកាស​ក្នុង​គេហទំព័រផ្លូវការ​របស់ខ្លួន​ថា កាលវិភាគក្របខណ្ឌ Metfone Cambodian League និងពានសម្ដេច ហ៊ុន សែន ថ្នាក់ខេត្ត នឹងធ្វើ​ការ​ឈប់សម្រាក FIFA’s Day តាមការគ្រោងទុកដូច​មុនដដែល ថ្វីបើមិនមានការប្រមូលផ្ដុំ ឬប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាក៏​ដោយ។

ប្រភពដដែលបន្ត​ថា តាមស្មារតីនៃអង្គប្រជុំពិភាក្សា និងការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធនឹង FIFA’s Day ក្នុងចំណោមគណៈកម្មការប្រកួតជាតិកម្ពុជា (CNCC), ក្រុមការងារជម្រើសជាតិកម្ពុជា និងតំណាងក្លិបទាំង១៣នៅ MCL ការប្រកួតក្នុងស្រុកនានានឹងសម្រាកសម្រាប់ខែមីនា។ប្រសិនបើការប្រកួតកម្រិតជម្រើស​ជាតិមិនរៀបចំឡើងអំឡុង FIFA’s Day ខែមិថុនា ភាគីទាំង៣ខាងលើបានព្រមព្រៀងគ្នារំកិលការប្រកួតលីគ និងពានសម្ដេចតេជោ ហ៊ុន សែន មកជំនួសដើម្បីកុំឱ្យទំនេរចោល។

បើតាមកាលវិភាគជម្រុះ FIFA World Cup 2022 ដំណាក់កាលទីពីរ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវជួបប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នៅថ្ងៃទី២៦ ខែមីនា និងទទួលអ៊ីរ៉ង់ នៅថ្ងៃទី៣១ ខែមីនា។ ផ្ទុយទៅវិញ FIFA និងសហព័ន្ធបាល់ទាត់អាស៊ី AFC បានព្រមព្រៀងលើកការប្រកួតទាំងអស់ទៅពេលក្រោយវិញ ដូច្នេះហើយការសម្រាក Metfone Cambodian League និងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្តសម្រាប់ខែមីនា គឺពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១៕

អត្ថបទនិងរូបភាព៖ CNCC

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628