កីឡាជាតិ

Manchester United ចាប់​ផ្ដើម​ទទួលសំណើបណ្ដើរៗសម្រាប់​ក្លិបណាដែល​ចង់បានកីឡាករ២រូបនេះ

ក្រុមបិសាចក្រហម Manchester United ចាប់​ផ្ដើម​ទទួល​សំណើ​ពី​ក្លិប​ណាក៏​ដោយ​ដែល​ចង់​បាន Jesse Lingard និង Andreas Pereira ក្នុង​រដូវ​ក្ដៅ​នេះ ខណៈ​ដែល​លោក Ole Gunnar Solskjaer បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុងហ​ការ​បង្កើត​គម្រោង​ថ្មី​សម្រាប់​រដូវ​កាល​ក្រោយ​ដោយគ្មាន​ពួក​គេ។

តាម​រយៈលោក Neil Custis និង Richard Moriarty​អ្នក​សរសេរព័ត៌មាន​របស់​កាសែត​ The Sun ដែល​មាន​ប្រភពរបស់​ខ្លួន​ជាមួយ​ក្លិប​ហើយ​ពួក​លោក​ក៏​ជា​អ្នក​ទៅ​យក​ព័ត៌មាន​រៀងរាល់ការ​ប្រកួត​ផង​នោះ បាន​និយាយ​ថា លោក Ole Guunar Solskjaer ប្រហែល​ជា​ឆ្អែត​គ្រប់​គ្រាន់​អំពី​ទម្រង់​លេង​ធ្លាក់ចុះរបស់​ពួក​គេ​ហើយ​មាន​បំណង​លក់​អ្នក​ទាំងពីរ​ចេញ​ក្នុង​រដូវ​ក្ដៅ​នេះ​ហើយ។

អ្នក​ទាំងពីរ​បាន​បាត់​បង់​ដំណែងរបស់​ខ្លួន​នៅ United បន្ទាប់​ពី​បង្ហាញ​ថ្វី​ជើងមិនបាន​ល្អ​ទល់​នឹង​ក្លិប Club Brugge ដែល​រក្សា​បាន​ត្រឹម​លទ្ធផល​ស្មើ​ក្នុង​ការ​ប្រកួត​នោះ។ ពួក​គេ​គ្មាន​ឈ្មោះ​បម្រុង​ក្នុង​បញ្ជី​កីឡាករ​ត្រូវ​លេង​ជាមួយ Manchester United ក្នុង​ជំនួប Manchester Derby។​ទោះ​បី​ជា Lingard បាន​បញ្ជូនបាល់ឲ្យ Fred ស៊ុត​បញ្ជូល​ទី​ក្នុង​ជំនួប​ជាមួយ Brugge ហើយ Pereira ទាត់​បញ្ជូល​ទី​គ្រាប់​ចុង​ក្រោយ​ទល់​នឹង​ក្រុម LASK Linz ពួក​គេ​នៅ​តែ​មិន​អាច​ទាក់​ចិត្ត​គ្រូ​បង្វឹក​សញ្ជាតិ​ន័រវេសបាន។

ពេលនេះ Bruno Fernandes បាន​ក្លាយ​ជា​កីឡាករ​នាំ​លេង ជាមួយ​នឹង​ការ​ត្រឡប់​មក​វិញ​របស់ Paul Pogba ហើយ​អ្នក​ទាំងពីរនេះ​គេ​កំពុងរង់ចាំ​ការ​ចាប់​ដៃ​គ្នាក្នុង​តំបន់​បម្រើ។ ជា​លទ្ធផល! ​លោក Solskjaer អាច​ដក​កីឡាករ​២រូបនេះ​ចេរញប្រសិន​បើ​មាន​អ្នក​ដែល​សាកសម​មក​ដល់។ Lingard មិនទាន់​បាន​រក​គ្រាប់​បាល់​សូម្បី​តែ​មួយ​គ្រាប់​នៅ​ឡើយ​ទេ ក្នុង​Premier League គិត​ចាប់​តាំងពី​ខែ​ធ្នូឆ្នាំ​២០១៨​ហើយ Pereira រក​បាន​ត្រឹម​តែ​មួយ​គ្រាប់​និង​បញ្ជូនបាល់​បាន​៣​ដង​ក្នុង​ចំណោម​ការ​ចូល​លេង​២៣​ប្រកួត​នៅ​រដូវ​កាល​នេះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628