បាល់ទាត់

ប្រជាជនវៀតណាមរិះគន់ Nguyen Quang Hai​ ទិញឡាន Mercedes GLC200 4Matic ​តម្លៃ​ជាង​៩ម៉ឺនដុល្លារ

កាល​ពី​ប៉ុន្មានថ្ងៃ​មុន កីឡាករ​ល្អបំផុត​របស់​ជម្រើស​ជាតិ​វៀតណាម​Nguyen Quang Hai​ទទួលបាន​ការ​រិះគន់​ពីប្រជាជានវៀតណាម និង​អ្នក​គាំទ្រ​មួយចំនួន​បន្ទាប់​ពីរូប​គេ​ថត​រូប​ឡាន​ទំនើប​ដែល​ទើប​និង​ទិញ។

តាម​រយៈអត្ថបទ​ដែល​ចុះ​ផ្សាយ​តាម​រយៈ​ Vietnam Football កីឡាករ Nguyen Quang Hai​ទើប​តែ​ទិញ​ឡាន​ទំនើប​ម៉ាក​Mercedes GLC200 4Matic ក្នុង​តម្លៃជាង៩ម៉ឺនដុល្លារ។ ក្រុមហ៊ុន Mercedes ក៏បានថតជា​កម្មវិធីបើកនៃ​ការ​ផ្ដល់​សោរឡាន​តាម​រៈបណ្ដាញ​សង្គមរបស់​ខ្លួន​ហើយ​មាន​អ្នក​ទស្សនាជា​ច្រើន​ផង​ដែរ ខណៈក្នុង​ពិធី​នោះ​បងប្រុស​​និងឪពុកម្ដាយរបស់​គាត់​ក៏​បាន​ចូល​រួម​ដែរ។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​និងប្រជាជនវៀតណាមសើច​នោះ និង​រិះគន់​Nguyen Quang Hai​គឺ​ថាប្រទេស​និង​ប្រជានជនជាច្រើន​កំពុង​តែ​ប្រយុទ្ធប្រឆាំងជាមួយ​នឹង​ការ​រីករាលដាល​នៃវីរុស COVID-19 ហើយពិធីប្រគល់ឡាន​ដ៏​អធឹកអាធ័មបែបនេះ​មិន​បាន​បង្ហាញការ​សរសើរ​ក្នុង​ស្ថានភាព​ដែល​មាន​បញ្ហាបែបនេះ​ទេ។ ក្នុង​ចំណោម​អ្នក​គាំទ្រជាច្រើន​ដែលបង្ហាញមតិយោបល់របស់​ខ្លួនមាន​ដូចជា៖

“អ្នក​គ្រប់​គ្នាដឹង​ហើយ​ថា​គាត់​ជាកីឡាករ​ប្រកបដោយ​ទេពកោលស្យ​​ងហើយ​គាត់​អាច​ទិញ​អ្វីៗក៏​បាន​ដែរ ប៉ុន្តែ​ពេល​ដែលប្រទេស​កំពុងប្រយុទ្ធជាមួយ COVID-19 រូបភាពសប្បាយបែបនេះហាក់​មិនគួរកើតឡើងបែបនេះ​ទេ”។

អ្នក​ខ្លះ​ទៀត​ថា៖” គាត់​មាន​លុយ​ទិញ​ឡាន​ប៉ុន្តែ​គ្មាន​លុយ​បរិច្ចាគ​ពេល​ដែលប្រទេស​ទាំងមូល​រំពឹង​ថា​ទទួល​បាន​ការ​បិច្ចាគជាច្រើន!​តែ​គាត់​ទៅ​ទិញឡាន”។

ប៉ុន្តែ​ក៏​មាន​អ្នក​ផ្សេង​ទៀត​និយាយ​ដែរថា៖” គាត់​ទិញ​ឡានយក​លុយ​របស់​គាត់​ទៅ​ទិញ​តើ។​អ្នក​មិន​អាច​បង្ខំឲ្យ​គាត់បរិច្ចាគ​នោះ​ទេ។ គ្មាន​នរណាម្នាក់​បង្ខំ​ឲ្យ​នរណាម្នាក់​ធ្វើ​អ្វី​ដែល​ពួក​គេ​មិន​ចង់​នោះ​ទេ”។

ផ្ទុយពី Nguyen Quang Hai កីឡាករជម្រើស​ជាតិ​វៀតណាមផ្សេង​ទៀត​ដូច​ជា​Nguyễn Văn Toản​និង​កីឡាករមួយចំនួន​ទៀត​បាន​បរិច្ចាគប្រាក់​ទៅរដ្ឋ​ដើម្បី​ជួយដោះ​ស្រាយ​ការ​ទប់​ទល់នឹង​ការ​រាលដាល​នៃវីរុស covid-19៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628