បាល់ទាត់

Chelsea ប្រកាស៖ Callum Hudson-Odoi ​ជាសះស្បើយ​ពី​ Covid-19 ហើយ

ក្លិប​បាល់​ទាត់​ Chelsea បាន​ប្រកាស​ថា Callum Hudson-Odoi ពេល​នេះ​បាន​ជា​សះស្បើយ​អំពីការ​ឆ្លង​ជំងឺ កូវីដ១៩​ហើ​បន្ទាប់​ពី​នៅ​ដាច់​ដោយ​ឡែក​និង​ព្យាបាលតាម​ការ​ណែនាំរបស់​គ្រូ​ពេទ្យ​បន្ទាប់​ពី​រូបគេ​ធ្វើ​តេស្តិ៍វិជ្ជមាន​ COVID-19។

លើស​ពី​ការ​ជា​សះស្បើយ​ពេល​នេះ​ខ្សែ​ប្រយុទ្ធវ័យក្មេង​កំពុង​ធ្វើ​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ដើម្បី​រក្សា​កម្លាំងរបស់​ខ្លួន​ឡើង​វិញ​ដូច​កីឡាកររបស់ Chelsea ដទៃ​ទៀត​ដែរ។ កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មីនា​រូប​គេធ្វើ​តេសិ៍្តវិជ្ជមាន​ហើយ​រូប​គេ​ត្រូវនៅ​ដាច់​ដោយ​ឡែក។ ក្លិប​បាន​ប្រកាស​ទៀត​ថា​រូប​គេ​នឹង​បង្ហាញ​មុខ​តាម​បណ្ដាញ​សង្គមឆាប់ៗនេះ បន្ទាប់​ពីអ្នក​គាំទ្រ​បាន​សួររកដំណឹង។

និយាយ​ក្នុង​វេបសាយរបស់​ក្លិប​កីឡាករ​កើត​ចេញ​ពី​យុវជនថ្នាលរបស់ Chelsea បាន​និយាយ​ថា៖ ខ្ញុំកំពុងធ្វើតាមគោលការណ៍សុខភាព ហើយញែកខ្លួនខ្ញុំចេញពីមនុស្សគ្រប់គ្នា” ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628