បាល់ទាត់

វីរបុសបិសាចក្រហម​ម្នាក់​ចង់​បាន​កីឡាករ២​រូបនេះ​មក​លេង​នៅ Man Utd

អតីត​ខ្សែការពារ​ Manchester United កីឡាករ Rio Ferdinand ពិត​ជា​ពេញ​ចិត្ត​ចង់ឲ្យ​ Harry Kane និង​ Jadon Sancho ផ្ទេរ​មក​កាន់​កីឡដ្ឋាន Old Trafford ។

ក្រុមបិសាចក្រហម Manchester United មាន​ទំនាក់ទំនងផ្ទេរ​ចូល​កីឡាករទាំងពីរ​រូបនេះ​ជា​យូរ​មក​ហើយ​គ្រាន់​តែ​ថា​តើនរណាមក​ឲ្យ​ប្រាកដតែ​ប៉ុណ្ណោះ។ និយាយក្នុងកាសែត Goal.com អតីតកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ថា៖

LONDON, ENGLAND – NOVEMBER 18: Harry Kane of England and Jadon Sancho of England celebrate after Jesse Lingard of England scores their team’s first goal during the UEFA Nations League A group four match between England and Croatia at Wembley Stadium on November 18, 2018 in London, United Kingdom. (Photo by Laurence Griffiths/Getty Images)

” តើ​យើង​គួរតែយក Harry Kane មក​ពេល​នេះ​ឬ​ទេ?​ពិត​ណាស់! យើង​គួរ​តែ​យក​គាត់​មក។ កីឡាករម្នាក់​នេះ​គឺ​ជា​ម៉ាស៊ីន​រក​គ្រាប់បាល់ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា Tottenham មិនបាន​អនុញ្ញាតិ​ឲ្យ​Harry Kane ចាក​ចេញ​នោះ​ទេ។ ខណៈ​ដែល Mourinho នៅ​ទី​នោះ ខ្ញុំ​មិន​បាន​គិត​ថា​លោក Moutinho អនុញ្ញាតិ​ឲ្យ​គាត់​មក​ Man Utd នោះ​ទេ។

“ខ្ញុំក៏​ចង់​បាន Sancho មក​ដែរ​ពេល​នេះ។ មិន​ថា​យើង​គិត​យ៉ាង​ម៉េច​ចំពោះ​គាត់​នោះ​ទេ គាត់​ជាកីឡាករ​អស្ចារ្យ សញ្ជាតិ​អង់គ្លេស​ហើយ​គាត់​ពិត​ជា​កីឡាករឆ្លាតវៃ”។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628