បាល់ទាត់

មកស្គាល់កីឡាករសញ្ជាតិតំបន់អាស៊ាន មានតម្លៃខ្លួនថ្លៃបំផុតទាំង១០រូបប្រចាំឆ្នាំ២០២០

មកទល់សព្វថ្ងៃពិភពបាល់ទាត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) យើងហាក់កំពុងមានសន្ទុះគួរឲ្យចាប់អារម្មណ៍ ទន្ទឹមនឹងនេះតម្លៃខ្លួនកីឡាករក៏មានការកើនឡើងដូចទៅនឹងសមត្ថភាព ដែលធ្វើឲ្យបណ្តាលក្លិបនៅលីគធំៗ ដូចជាក្នុងប្រទេសជប៉ុន ឬ បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប (តំបន់បាល់ទាត់ជឿនលឿន) មានការចាប់អារម្មណ៍ផងដែរ។

ថ្ងៃនេះក្រុមការងារ VEHA Media សូមណែនាំសមាភាពកីឡាករដែលមានសញ្ជាតិមកពីតំបន់អាស៊ីអាគ្នេយ៍យើង ទាំង១០រូបដែលមានតម្លៃខ្លួនផ្ទេរថ្លៃបំផុត នេះបើយោងទៅតាម Transfermarkt :

១០. Stephan Schrock – ក្លិប Ceres-Negros (ហ្វីលីពីន) – ខ្សែបម្រើការពារ – សញ្ជាតិហ្វីលីពីន កាត់អាល្លឺម៉ង់ – តម្លៃខ្លួន: ៣៦មុឺនដុល្លារ

 

៩. Natxo Insa – ក្លិប Johor Darul Ta’zim FC (ម៉ាឡេស៊ី) – ខ្សែបម្រើ – សញ្ជាតិម៉ាឡេស៊ី កាត់អេស្ប៉ាញ – តម្លៃខ្លួន: ៤៣មុឺនដុល្លារ

 

៨. Stefano Lilipaly – ក្លិប Bali United (ឥណ្ឌូនេស៊ី) – ខ្សែបម្រើការពារ – សញ្ជាតិឥណ្ឌូនេស៊ី កាត់ហូឡង់ – តម្លៃខ្លួន: ៤៥មុឺនដុល្លារ

 

៧. Liridon Krasniqi – ក្លិប Johor Darul Ta’zim FC (ម៉ាឡេស៊ី) – ខ្សែបម្រើ – សញ្ជាតិម៉ាឡេស៊ី កាត់កូសូវ៉ូ – តម្លៃខ្លួន: ៤៨មុឺនដុល្លារ

 

៦. Supachok Sarachat – ក្លិប Buriram United (ថៃ)  – ខ្សែបម្រើប្រយុទ្ធ – សញ្ជាតិថៃ – តម្លៃខ្លួន: ៥២មុឺនដុល្លារ

 

៥. Thitipan Puangchan – ក្លិប  Pathum United FC (ថៃ)  – ខ្សែបម្រើ – សញ្ជាតិថៃ – តម្លៃខ្លួន: ៦៤មុឺនដុល្លារ

 

៤. Teerasil Dangda – ក្លិប Shimizu S-Pulse (ជប៉ុន) – ខ្សែប្រយុទ្ធ – សញ្ជាតិថៃ – តម្លៃខ្លួន: ៩៦មុឺនដុល្លារ

 

៣. Bunmathan Theerathon – ក្លិប Yokohama F.Marinos (ជប៉ុន) – ខ្សែការពារ – សញ្ជាតិថៃ – តម្លៃខ្លួន: ១លានដុល្លារ

 

២. Chanathip Songkrasin – ក្លិប Hokkaido Consadole Sapporo (ជប៉ុន) – ខ្សែប្រយុទ្ធ – សញ្ជាតិថៃ – តម្លៃខ្លួន: ២.៥លានដុល្លារ

 

១. Neil Etheridge – ក្លិប Cardiff City  (អង់គ្លេស) – អ្នកចាំទី – សញ្ជាតិហ្វីលីពីន កាត់អង់គ្លេស – តម្លៃខ្លួន: ៣.២លានដុល្លារ

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628