បាល់ទាត់

De Gea ឬក៏ Henderson? Rio Ferdinand ចង់​បាន​កីឡាករម្នាក់​នេះជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយរបស់ Man Utd

កាសែតនិង​អ្នក​ជំនាញ​វិភាគ​បាល់​ទាត់​ជា​ច្រើន​បានសន្និដ្ឋាន​ថា Manchester United អាច​ជំនួស​អ្នក​ចាំ​ទី​ដៃ​ទី​មួយ David De Gea ដោយ​យក​អ្នក​ចាំ​ទីវ័យក្មេង Dean Henderson នៅ​រដូវ​កាល​ក្រោយ ​ប៉ុន្តែ​អតីតខ្សែ​ការពារបិសាចក្រហម Rio Ferdinand បាន​ចែក​ចាយ​គំនិតរបស់​ខ្លួន​អំពី​អ្នក​ចាំ​ទី​ទាំងពីរូបនេះ។

២​រដូវ​កាល​ចុង​ក្រោយ​នេះ​ Dean Henderson កំពុង​តែធ្វើ​បាន​ល្អ​ខ្លាំង​នៅ​ Sheffield United ដោយ​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​១​និង​បង្ហាញខ្លួន​គ្រប់​ការ​ប្រកួត​របស់​ក្លិប។ ពេល​នេះ​ពួក​គេ​ឈរ​លេខ​៧​ក្នុង​តារាង Premier League ហើយ Henderson ក្លាយ​ជា​អ្នក​ចាំ​ទីបង្ហាញថ្វី​ដៃ​បាន​ល្អ​នៅ​រដូវ​កាល​នេះ​ដោយ​លេង​ក្នុងពាន​រង្វាន់ Premier League បាន​២០​ប្រកួត​រក្សា Clean-sheet បាន​១០​ដង។

អញ្ចឹងក៏​ដោយ! អតីតប្រធាន​ក្រុម​បិសាចក្រហម​រូបនេះ​បាន​និយាយ​ក្នុងបណ្ដាញ​សង្គម Instagram Live របស់​ខ្លួនថា៖

” ខ្ញុំ​ចង់​និយាយ​ថា De Gea ។​ខ្ញុំស្រឡាញ់ Hernderson ។ គាត់​កំពុង​ធ្វើ​រឿង​ល្អៗ​នៅ​ឯ Sheffield United មាន​ពេល​ជា​ច្រើន​ទៀត​សម្រាប់​គាត់។ ប៉ុន្តែ De Gea គឺ​ជា​បុរស​ម្នាក់​ដែល​ខ្ញុំ​ពេញ​ចិត្ត។ ខ្ញុំនិយាយ​បែប​នេះ អ្នក​ដឹង​ថា​ខ្ញុំ​ចង់​មានន័យ​ថា​ម៉េច​ហើយ”។

រដូវ​កាល​នេះ David De Gea បង្ហាញខ្លួន​ក្នុង​Premier League បាន២៩​ប្រកួត​រក្សា Cleansheet បាន​៨​ដងតិចជាង​ Henderson ២​ដង ប៉ុន្តែ​ពេល​នេះ Manchester United កំពុង​ឈរ​លេខ​៥​ក្នុង​តារាង​លីគ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628