បាល់ទាត់

ឪពុករបស់ Haaland ៖ ទៅ​លេង​ជាមួយក្លិប​​គ្រូបង្វឹក​អាច​ត្រូវ​ដក​ដំណែងភ្លាមៗ​ វា​ពិត​ជា​គ្រោះថ្នាក់​ណាស់!”

លោក Alf-Inge Haaland បាន​ទម្លាយអំពីមូលហេតុ​ដែល Manchester United រងបរាជ័យ​ក្នុង​ការ​ចុះ​កុងត្រា​កូន​ប្រុស​របស់​ខ្លួន Erling Braut Haaland មក​លេង​នៅ​Old Trafford ក្នុង​រយៈ​ពេល​មួយឆ្នាំ​ចុងក្រោយនេះ។

បិសាចក្រហម​មាន​ទំនាក់ទំនងយ៉ាង​ជិត​ស្និទក្នុង​ការ​ចុះ​កុងត្រា Erling Braut Haaland ខណៈ​ដែល​លោក Ole Gunnar Solskjaer ស្គាល់​ច្បាស់​អំពី​កីឡាករ​រូបនេះដែល​ធ្លាប់​ធ្វើ​ការ​ជាមួយគ្នា​នៅ​ក្លិប Molde។ បន្ទាប់​ពី​កីឡាករ​វ័យ១៩​ឆ្នាំ​រូបនេះ​បង្ហាញ​ទម្រង់​លេង​ក្នុង​ពាន​រង្វាន់ Champions League រួម​ទាំង​ការ​រក​បាន​គ្រាប់​បាល់​១៦​គ្រាប់ក្នុង​លីគ​ត្រឹម​តែ​ការចូល​លេង​បាន​តែ​១៤​ប្រកួត​ធ្វើ​ឲ្យ​ក្លិប​ធំ​ៗ​ជា​ច្រើន​ចង់​បាន​ហត្ថលេខា​របស់​កីឡាករ​រូបនេះជាខ្លាំង។

អីចឹងក៏ដោយ! Borussia Dortmund​គឺ​ជា​ក្លិប​ទទួល​បាន​ហត្ថលេខា​របស់ Haaland ហើយ​ពេល​នេះ​រូបន​គេ​បន្ត​រក​បាន​១២​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​១១​ប្រកួតឲ្យ​ក្លិប​យក្ស Bundesliga។ និយាយ​ក្នុង​ទូរទស្សន៍របស់​ន័រវេស TV2 ដែល​យក​មក​ផ្សាយបន្ត​តាម​រយៈ  Sport Witness លោក Alf-Inge Haaland​ ទម្លាយ​ថា៖

” អ្នកគួរ​តែ​ទៅ​លេង​នៅ​ក្លិបណាមួយ ​ដែលក្លិប​ទាំងមូល​ត្រូវ​ការ​អ្នក មិន​មែន​គ្រាន់​តែ​ទៅ​លេង​ជាមួយក្លិប​ដែលគ្រាន់​តែគ្រូ​បង្វឹក​របស់​ពួក​គេ​ចង់​បាន​នោះ​ទេ។ ទៅ​លេង​ជាមួយក្លិប​ដែល​គ្រូបង្វឹក​​អាច​ត្រូវ​ដក​ដំណែងភ្លាមៗ​ វា​ពិត​ជា​គ្រោះថ្នាក់​ណាស់!”។

លោក Solskjaer ពិត​ជា​បាន​ប្រឈម​មុខ​ជាមួយ​នឹង​ការ​ដក​ដំណែង​បន្ទាប់​ពី​ដឹកនាំ Man Utd ចាប់​ផ្ដើម​មិន​សូវបាន​ល្អ​ដោយ​ក្លិប​ធ្លាក់​ទៅ​ឈរចំណាត់​ថ្នាក់​មិន​ល្អ ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628