កីឡាផ្សេងទៀត

កាលបរិច្ឆេទថ្មីនៃព្រឹត្តិការណ៍អូឡាំពិក ដែលពន្យាពេលទៅរៀបចំនៅឆ្នាំ២០២១

បន្ទាប់ពីមានការវាយលុកដោយសារតែជំងឺ COVID-19 ឬ Coronavirus ជាហេតុនាំឲ្យមានការពន្យាពេលព្រឹត្តិការណ៍កីឡាចម្រុះអន្តរជាតិប្រចាំពោលគឺ អូឡាំពិកឆ្នាំ២០២០ ទៅរៀបចំនៅឆ្នាំ២០២១វិញ។

ដើមឡើយតាមគម្រោងចាស់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ ដែលរៀបចំនៅប្រទេសជប៉ុននឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា​ ឆ្នាំ២០២០ តែបច្ចុប្បន្នភាពត្រូវសម្រេចលើកទៅរៀបចំពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ។ ការប្រកាសកំណត់កាលបរិច្ឆេទនេះដោយលោក Yoshiro Mori ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អូឡាំពិកលើកនេះ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628