បាល់ទាត់

Port FC ដក​តំណែង​គ្រូ​បង្វឹក​ក្រោយ​ដឹកនាំ​បាន​៨​ខែ​មិន​ទាន់​ស្គាល់​ចាញ់​ក្នុង​ Thai-League 1

ក្រុម​ឈរ​លេខ​២​ក្នុង​តារាងលីគកំពូល​ថៃ Port FC កាល​ពី​ម្សិលមិញ​ បានប្រកាស​អំពី​ការបញ្ចប់​កុងត្រា​គ្រូបង្គោល​របស់​ខ្លួន​លោក Choketawee Promrut មុន​ពេល​កំណត់។

ការសម្រេចចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្លឹប Port FC កាលពីម្សិលមិញ ​ហើយ​ការ​បញ្ចប់​នេះ​ក៏ប៉ះពាល់ដល់សមាជិកនៃក្រុមគ្រូបង្វឹកទាំងមូល(ក្រុមគ្រូ​ជំនួយ)របស់លោក Choketawee ផងដែរ។​ប្រធាន​ក្លិប​អ្នក​ស្រី Nualphan Lamsam ​បាន​និយាយ​ថា​​អតីត​គ្រូ​បង្វឹកលោក Jadet Meelarp នឹង​មក​កាន់​តំណែង​ជំនួស​លោក Choketawee Promrut ជា​ថ្មី​ម្ដង​ទៀត។

កាសែត​ Bangkok Post បាន​ដកស្រង់សម្ដី​របស់​អ្នក​ស្រី Nualphan ថា៖” យើង​បាន​និយាយជាមួយ​ Choketawee​ហើយ​និង​បុគ្គលិករបស់គាត់​ហើយ​ភាគី​ទាំងពីរបាន​យល់​ព្រមបញ្ចប់​កុងត្រា​ភ្លាមៗ​តែ​ម្ដង”។

“ទាំងខ្ញុំខ្លួន​ឯង​និងអ្នក​រាល់​គ្នា​នៅ​ក្លិប សូម​បង្ហាញ​ការ​ថ្លែង​អំណរគុណ​ទៅ​កាន់ Choketawee​ និង​បុគ្គលិករបស់​គាត់​ដែល​ធ្វើ​ការ​ធ្ងន់​​អស់រយៈ​ពេល​៨​ខែកន្លង​មក។ ក្នុង​នាមជា​ប្រធាន​ក្លិប​ Port ខ្ញុំ​ទន្ទឹងរង់ចាំក្នុង​ការ​បន្ត​ការងារ និង​រក្សា​ទំនាក់​ទំនង​រវាង​លោក Choketawee​ និង​ក្រុម​កីឡាករក្នុង​ក្រុម។​ខ្ញុំ​ក៏​សូម​ជូនពរគាត់​ឲ្យ​មាន​សំណាង​ល្អក្នុង​កិច្ចការងារ​ពេល​អនាគត”។

អ្នកស្រី Nualphan បានបន្ថែមថា Port FC ជិតនឹងចេញគោលការណ៍ណែនាំអំពី​ការ​ហ្វឹកហាត់ដល់កីឡាករ ដែលត្រូវបានអនុញ្ញាតិ​ឲ្យ​ចាក​ចេរញ​ពី​ក្លិបដោយសារខ្លាចការឆ្លង covid-19។

“យើងត្រូវត្រៀមខ្លួនសម្រាប់ពេលអនាគត ដូច្នេះគ្រូបង្វឹកថ្មី​លោក Jadet នឹងផ្តល់ឱ្យកីឡាករនូវរបបហ្វឹកហាត់នាពេលឆាប់ៗនេះ”។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628