បាល់ទាត់

Thitipan Puangchan ថាមិន​អាច​បំភ្លេច​ការ​ប្រកួត​មួយ​ជាមួយជម្រើស​ជាតិម៉ាឡេស៊ីក្នុង 2018 AFF Cup

ខ្សែ​បម្រើ​ជម្រើស​ជាតិ​ថៃ កីឡាករ Thitipan Puangchan បាននិយាយថា​គាត់​មិនអាច​បំភ្លេច​ការ​ប្រកួត​មួយ​ដែល​ថៃ​ចាញ់​ម៉ាឡេស៊ី​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ AFF Suzuki Cup 2018នោះ​ទេ។

តាម​សម្ដី​របស់ Thitipan ការ​ចាញ​នៅ​ក្នុង​ផ្ទះ​ខ្លួនឯង​ក្នុង​ជើង​ទី២​គឺ​ជា​ការ​ចង់ចាំបំផុតមួយ​ក្នុងអាជីព​ដេល​បាន​មក​ពាក់​អាវ​ក្រុមដំរីចម្បាំងថៃ។

“មក​ដល់​ពេល​នេះ! បរាជ័យក្រោម​ថ្វី​ជើងម៉ាឡេស៊ី​ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup គឺជាព្រឹត្តិការណ៍​ដ៏​អាក្រក់​មួយក្នុង​អាជីពរបស់ខ្ញុំ។ ក្នុង​ការ​ប្រកួត​ជាមួយ ម៉ាឡេស៊ី​យើង​ចង់ឈ្នះ​ប៉ុន្តែ​យើង​បរាជ័យដោយ​ធ្វើ​បាន​ត្រឹម​ស្មើ​ហើយ​ធ្លាក់ចេញ​ពី​ព្រឹត្តិការណ៍​នេះ។​

“​យើង​មានឱកាស​ល្អតែ​យើង​មិន​អាច​ទាញ​យក​ផល​ចំណេញ​ពី​ឱកាស​នេះ។​ក្រុម​ទាំងមូល​និង​អ្នក​គាំទ្រ​ខកចិត្ត​ដែល​យើង​មិន​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ”។

រំលឹក​ទៅ​ការ​ប្រកួតនោះ​គឺ​នៅ​កីឡដ្ឋាន Rajamangala Stadium ថៃ​មានឱកាស​មាស​ក្នុង​នា​ទី​ចុង​ក្រោយ​នៃ​ការ​ប្រកួតដោយ​ទទួលបាន​បាល់​ពិន័យ១១ម៉ែត្រមួយ​គ្រាប់។​អីចឹង​ក៏​ដោយ! Adisak Kraisorn មិន​អាច​សម្រេច​គ្រាប់​បាល់ពិន័យនោះ​ទេ​ហើយ​ម៉ាឡេស៊ី​ក៏​បាន​ឡើង​វគ្គផ្ដាច់​ព្រ័ត្រ​ដោយ​ឈ្នះ​គ្រាប់​បាល់​ក្រៅ​ដី​បន្ទាប់​ពីលទ្ធផល​រក្សា២​ទល់​២។

២​គ្រាប់​របស់ ម៉ាឡេស៊ីរក​បានដោយ​កីឡាករ Syahmi Safari និង Norshahrul Idlan Talaha​ ខណៈ​២​គ្រាប់​របស់ថៃ​រក​បាន​ដោយ​កីឡាករ Irfan Zakaria​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​និង Pansa Hemviboon៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628