បាល់ទាត់

អតីតជម្រើសជាតិអង់គ្លេសម្នាក់សួរ Chelsea ថាៈ ត្រូវការ Coutinho ធ្វើអ្វីទៀត បើមាន Mount រួចហើយ?

មួយរយៈចុងក្រោយនេះបានលេចនូវព័ត៌មានជាច្រើនពាក់ព័ន្ធនឹងក្លិបតោខៀវ Chelsea អាចមានគម្រោងនាំយក Philippe Coutinho វិលត្រឡប់មកទឹកដីក្របខណ្ឌ Premier League សាជាថ្មី ដែលធ្វើឲ្យអតីតកីឡាករសញ្ជាតិអង់គ្លេសលោក Jamie Redknapp មានការបារម្ភចំពោះកីឡាករវ័យក្មេងៗ នៅក្លិបអាចបាត់បង់ឳកាសបញ្ចេញសមត្ថភាពដូចជា Mason Mount ជាដើម។

ខ្សែបម្រើប្រយុទ្ធ Philippe Coutinho បានចាកចេញពី Liverpool នៅក្នុងឆ្នាំ២០១៨ ដោយផ្ទេរទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ FC Barcelona ហើយក៏ត្រូវដាក់ឲ្យខ្ចីជើងបន្តទៅកាន់ FC Bayern Munich នៅអាល្លឺម៉ង់ឯណោះ។ ដោយហេតុតែក្លិបនៅក្របខណ្ឌ Bundesliga នេះហាក់ដូចជាពុំមានចេតនាផ្ទេរផ្តាច់ ឬបន្តកិច្ចសន្យាខ្ចីជើងបន្ថែមទៀត អាចជាមូលហេតុចម្បងឲ្យលោក Frank Lampard អាចឆ្លៀតឳកាសផ្ទេរយកមកធ្វើជាកូនសិស្សសម្រាប់រដូវកាលថ្មី២០២០/២០២១ ខាងមុខ។

ពាក់ព័ន្ធនឹងរឿងរ៉ាវទាំងនេះលោក Jamie Redknapp អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស និងធ្លាប់លេងឲ្យក្លិប Bournemouth , Liverpool , Tottenham Hotspur និង Southampton បានលើកឡើងថាៈ

៉ ខ្ញុំទទួលស្គាល់គឺថា Coutinho ជាកីឡាករល្អមួយរូបលើទីលានប្រកួត ប៉ុន្តែរូបគេមិនងាយទទួលឳកាសក្នុងការទាត់បញ្ចូលទីប៉ុន្មាននោះឡើយ ខណៈ Chelsea ក៏មាន Mason Mout រួចរាល់ដែរ។ កីឡាករវ័យក្មេងក្នុងក្លិប Chelsea ជាច្រើនរូបទៀតដែលលោក Lampard គួរទុកចិត្ត ក្នុងនោះច្បាស់ជាងគេគឺ Mason Mout ។ ត្រូវហើយ Coutinho គឺជាកីឡាករដ៏ល្អមួយរូបក្នុងពេលបច្ចុប្បន្ន ប៉ុន្តែហេតុអ្វីចាំបាច់ត្រូវចំណាយលុយដ៏ច្រើនធ្វើអ្វីទៀត ខណៈពួកគេ (Chelsea) មាន Mason Mount ទៅហើយ?   ៉ 

ជាការពិតបើក្រឡេកមើលតាមទម្រង់លេងរបស់កីឡាករទាំងពីររូប Philippe Coutinho និង Mason Mount គឺពិតជាលេងក្នងតំណែងតែមួយ ក្នុងការជួយទ្រទ្រង់តំបន់ប្រយុទ្ធឲ្យកាន់តែមុតស្រួច ដែលនេះក៏ជាកត្តាបារម្ភល្អម៉្យាងរបស់លោក Jamie Redknapp ផ្តល់ជាយោបល់ដល់លោក Frank Lampard 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628