បាល់ទាត់

ស្ថានភាពកូវីដ១៩ធ្វើឲ្យ Man Utd បាន​លេស​ទិញ Sancho ពី Dortmund ត្រឹមប៉ុណ្ណេះផោនប៉ុណ្ណោះ

Manchester United បាន​សម្រេច​ចិត្ត​រក​មធ្យោបាយថ្មីវិញ​ក្នុង​ការ​តាម​ចុះ​កុងត្រា​យក Jadon Sancho ពី​ Borussia Dortmund ក្នុង​រដូវ​ក្ដៅ​នេះ។

តាម​រយៈកម្មវិធី Transfer Window podcast របស់​លោក Duncan Castles បានបង្ហាញថា​បិសាចក្រហម​ចុះ​កុងត្រាពិត​ជាច្បាស់​លាស់​ក្នុង​ការ​ចុះ​កុងត្រា​យក​កីឡាករ​វ័យក្មេង​រូបនេះ​ហើយ​ពួក​គេ​ឈរ​លើចំណុច​មួយ​មាន​ភាគរយខ្ពស់​ជាង​គូប្រជែង​ក្នុង Premier League ដទៃ​ទៀត។

ទោះយ៉ាងណា! លោក Ian McGarry ជាអ្នក​និយាយក្នុង​កម្មវិធី​នោះ​ដែរ បានបង្ហាញថាប្រធានក្លិបរបស់ Man Utd មានបំណងចុះហត្ថលេខា Jadon ក្នុងតម្លៃទាបត្រឹម ៦០ លានអឺរ៉ូ (៥២ លានផោន) ដោយសារតែស្ថានភាពបច្ចុប្បន្នទាក់ទងនឹងជំងឺរាតត្បាត Covid-19។ Castles បានលើកឡើងថាវិធីនេះអាចបណ្តាលឱ្យ Dortmund បិដេសេធការលក់ Sancho ហើយជំនួសវិញដោយឱ្យកីឡាករលេងបន្តមួយឆ្នាំទៀតសិន ដើម្បីតម្លៃខ្លួនរបស់គាត់លោតឡើងម្តងទៀត។

“ខ្ញុំគិត​ថា​បញ្ហានៅ​ត្រង់ថា​តើ Dortmund បាន​គណនាតម្លៃខ្លួន​កីឡាករ​ឬ​ទេ​បើ​ពួក​គេ​មិន​ចង់​លក់ ឬ​ក៏​លក់ ប្រសិន​បើ Man Utd នឹង​តម្លៃ​ត្រឹម​តែ​៦០​លាន​អឺរ៉ូ។ ពួក​គេ​មិន​ចង់​លក់​ក្នុង​តម្លៃ​៦០​លាន​ហើយ​ពួក​គេ​សុខ​ចិត្ត​រក្សា​កិឡាករ​ឲ្យ​នៅ​លេង​ជាមួយក្លិប​មួយឆ្នាំ​ទៀត​​ហើយ​លក់​ចេញ​ពេលទីផ្សារ​លោត​ខ្ពស់​ឡើង​វិញ”។

គេរាយការណ៍​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា បិសាចក្រហមបាន​និយាយជាមួយកីឡាករ​ជា​សម្ងាត់​ហើយ​កីឡាករ​ក៏​បាន​យល់ព្រមលើ​លក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិប។ គេ​និយាយ​ទៀត​ថា កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​បើកចិត្តបើកកាយ​ផ្ទេរ​មក​កាន់ Old Trafford ផង​ដែរ។​ ទោះយ៉ាងណា នាយកប្រតិបត្តិរបស់ក្លិប  Dortmund លោក Hans-Joachim Watzke បានធានាថាគាត់នឹងមិនលក់កីឡាករដែល​ក្លិបចាត់​ទុក​ជាទ្រព្យសម្បត្តិ មានតម្លៃទាបជាង ១០០ លានផោននោះ​ទេ ដូច្នេះ United អាចប្រថុយនឹងកិច្ចព្រមព្រៀងនេះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628