បាល់ទាត់

Real Madrid នឹង​ឲ្យ Reinier ចាកចេញ​លក្ខខណៈ​ខ្ចី​ជើង​នៅ​ក្លិប​ផ្សេង​ដើម្បីសន្សំបទពិសោធ

Real Madrid គ្រោង​នឹង​ប្ដូរ​ឲ្យ​កីឡាករ​វ័យក្មេងទើប​ទិញ​ចូល Reinier ចេញ​ទៅ​លេង​ក្នុង​លក្ខខណ្ឌខ្ចី​ជើង​ពេល​រដូវ​កាល​នេះ​ចប់។​បើតាម​របាយការណ៍​ក្នុង​ប្រទេស​អេស្ប៉ាញ Marca បញ្ជាក់​ដា​ Madrid មាន​គម្រោង​ខ្ចី​ជើង​កីឡាករ​ម្នាក់​នេះ​សន្សំបទពិសោធន៍​ជា​ជាង​រក្សា​ទុក​នៅ​ឈុត​ Castilla ។

មក​ចូល​រួម​ជាមួយក្លិប​កាល​ពី​ខែ​មករា កីឡាករ​ប្រេស៊ីល​មាន​ទេពកោលស្យ​ម្នាក់​នេះ​ដាក់​ឲ្យ​លេង​ឈុត​ B របស់​ក្លិប​ក្រោម​ការ​ដឹកនាំ​របស់​ Raul ដោយ​ស៊ុត​បញ្ជូល​ទី​ជាច្រើន​គ្រាប់​ប៉ុន្តែ​ស្ថានភាព Covid-19 បានផ្ទុះ​ឡើង​ធ្វើ​ឲ្យ​សកម្មភាព​បាល់​ទាត់​នៅ​ក្លិបត្រូវផ្អាក​ទាំងអស់។ និយាយ​ពី​គម្រោងត្រូវ​បញ្ជូលក្នុង​ឈុត​ធំ​នៅ​រដូវ​កាល​ក្រោយ​ រូប​គេ​ត្រូវដណ្ដើម​កៅអី​កូតាកីឡាករ​ក្រៅទ្វីបអឺរ៉ុបចំនួន៣​។តាម​ពិត​ទៅក្នុង​ឈុតធំ​មាន​កីឡាករកូតាក្រៅទ្វីប​អឺរ៉ុប​ដល់​ទៅ​៤​នាក់​ទៅ​ហើយ​ដូច​ជា៖ Vinicius, Rodrygo, Eder Militao និង Kubo។

ជា​លទ្ធផល​! ថ្នាក់​ដឹកនាំ​របស់ Real Madrid ឈប់ដាក់​រូប​គេ​នៅ​សាលាបណ្ដុះបណ្ដាល​ហើយ​សម្រេច​ចិត្ត​ឲ្យ​ចាក​ចេញ​ទៅ​លេង​ខ្ចី​ជើង​នៅ​ក្លិប​ណាមួយ​ដែល​មាន​ការ​ប្រកួតប្រជែង​ជាង​ឈុត​ Castilla ។ កីឡាករ​វ័យ១៨​ឆ្នាំ​ជួយប្រេស៊ីល​ជាប់​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​ព្រឹត្តិការណ៍ 2020 Tokyo Olympics។ Reinier លេងសរុប​បាន​៦​ប្រកួត​ក្នុង​ឈុត U23 ហើយ​រក​បាន​១​គ្រាប់​ក្នុង​ការ​ប្រកួតជាមួយ ប៉ារ៉ាហ្គាយ​២​ទល់​១៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628