កីឡាផ្សេងទៀត

កាតា និងអារ៉ាប៊ីសាអូឌីត ដាក់ពាក្យប្រជែងគ្នាដណ្តើមសិទ្ធិម្ចាស់ផ្ទះ Asian Games 2030

ប្រទេសជាប់ព្រំដែនគ្នានៅតំបន់មជ្ឈឹមបូព៌ាពោលគឺ កាតា និងអារ៉ាប៊ីសាអូឌីត ត្រូវបានគណៈកម្មការអូឡាំពិកអន្តរជាតិ (OCA) បានប្រកាសជាផ្លូវការទទួលស្គាល់ការ ចំពោះការដាក់ពាក្យប្រជែងគ្នារវាងប្រទេសទាំងពីរ ឈរឈ្មោះជាបេក្ខភាពដណើ្តមសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាចម្រុះ Asian Games ឆ្នាំ២០៣០ ។

យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការអូឡាំពិកអន្តរជាតិ (OCA) កាលពីថ្ងៃទី២៣ ២កន្លងមុននេះបានបង្ហាញឈ្មោះ ទីក្រុង Doha ប្រទេសកាតា និងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានជាប់ក្នុងបេក្ខភាពប្រកួតប្រជែងយកសិទ្ធិត្រៀមខ្លួនរយៈពេល​ ១០ឆ្នាំក្នុងការរៀបចំព្រឹត្តិការណ៍កីឡាលំដាប់កំពូលប្រចាំទ្វីបអាស៊ីទាំងមូល។ ដូច្នេះហើយសម្រាប់បេក្ខភាពទាំងពីរទីក្រុង នឹងត្រូវបោះឆ្នោតសម្រេចជ្រើសយកមួយ ដោយត្រូវរៀបចំឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ចុងឆ្នាំ២០២០ ខាងមុខ។

ចំពោះម្ចាស់ផ្ទះដែលកំពុងត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ Asain Games នាឆ្នាំបន្តបន្ទាប់ទៅនេះរួមមាន ទីក្រុង Hangzhou ប្រទេសចិន ក្នុងឆ្នាំ២០២២ និងទីក្រុង Nagoya ប្រទេសជប៉ុន ឆ្នាំ២០២៦៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628