បាល់ទាត់

Zlatan ចាត់ទុកអ្នកវាយរូបសំណាក់គាត់ឲ្យបែក គ្រាន់តែចង់បានការចាប់អារម្មណ៍ប៉ុណ្ណោះ!

ខ្សែប្រយុទ្ធពូកែសម្តី Zlatan Ibrahimovic បានបកស្រាយអំពីអ្នកធ្លាប់លួចវាយរូបសំណាក់របស់គាត់ ដែលគេកសាងឡើងនៅប្រទេសស៊ុតអែត ថាសុទ្ធសឹងតែជាជនចង់បានការចាប់អារម្មណ៍ប៉ុណ្ណោះ និងបានហៅជនទាំងនោះថាជា សត្វក្របីវ័យក្មេង

រំលឹករឿងរ៉ាវបន្តិច រូបសំណាក់របស់ខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំត្រូវបានគេកសាងឡើងតម្កល់នៅពីមុខកីឡដ្ឋានរបស់ក្លិប Malmo FF ដែលជាក្លិបអាជីពទី១ របស់គាត់ធ្លាប់លេងនៅក្នុងប្រទេសស៊ុយអែត ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១ ដោយគ្រានោះបង្ហាញ ៣រដូវកាលសរុប ៤៧លើក និងរកបាន ១៨គ្រាប់ផងដែរ មុនធ្វើការផ្ទេរទៅលេងនៅហូឡង់ជាមួយក្លិប AFC Ajax ។

តែផ្ទុយមកវិញ Zlatan Ibrahimovic បានក្លាយខ្លួនជាម្ចាស់ភាគហ៊ុនមួយចំណែកនៅក្នុងក្លិប Hammarby ដែលនៅក្នុងក្របខណ្ឌលីគកំពូលស៊ុយអែត ត្រូវអ្នកគាំទ្រចាត់ទុកជាក្លិបគូប្រជែងខ្លាំងនឹងគ្នា។ ដូច្នេះហើយជាមូលហេតុចម្បងដែលរុញច្រានឲ្យអ្នកគាំទ្រមួយក្រុម បានលួចវាយបំបាក់រូបសំណាក់របស់គាត់ដល់ទៅ ៤លើក ខណៈលើកចុងក្រោយក៏បានដួលរលំតែម្តងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ហើយបច្ចុប្បន្នត្រូវបានដាក់រូបសញ្ញាទង់ជាតិប្រទេសស៊ុយអែត នៅកន្លែងនោះជំនួសវិញ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ អតីតតារាឆ្នើមរបស់ក្លិប AFC Ajax, Juventus, FC Barcelona, Inter Milan, Paris Saint-Germain, Manchester United និងបច្ចុប្បន្នភាពកំពុងប្រកបអាជីពនៅ AC Milan រូបនេះបានបកស្រាយដូចតទៅៈ

៉ វាជារឿងគួរឲ្យអាម៉ាស់មួយផងដែរ។ តែការពិតពួកគេគ្រាន់តែចង់បានចំណាប់អារម្មណ៍ពីក្រុមការងារ Media ឬអ្នកសារព័ត៌មានឲ្យចុះផ្សាយប៉ុណ្ណោះ។ ពួកគេប្រៀបដូចជា សត្វក្របីវ័យក្មេង (Young Buffaloes) មួយក្រុមតែប៉ុណ្ណោះ ខណៈខ្ញុំមានវ័យចាស់ជាងគេពួកគេ។ ពេលនេះរូបសំណាក់ ក៏មិនស្ថិតនៅទីនោះទៀតដែរ។ យ៉ាងណា! ខ្ញុំធ្លាប់លេងឲ្យ Malmo និងបានធ្វើអ្វីៗ ដើម្បីជួយដល់ក្លិប បើទោះបីជាមិនស្វាគមន៍ខ្ញុំក៏ដោយ ប៉ុន្តែអ្នកដែលធ្លាប់ដឹង ពួគគេនៅតែស្វាគមន៍ខ្ញុំជានិច្ច៕  ៉ 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628