បាល់ទាត់

FIFA បញ្ចេញថវិកា ១៥០លានដុល្លារ ជួយសមាជិកទូទាំងពិភពលោកអំឡុង COVID-19

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសបញ្ចេញថវិកាស្ថាប័ន ១៥០លានដុល្លារ ដើម្បីរួមចំណែកគាំទ្រ និងចូលរួមទ្រទ្រង់សហព័ន្ធ ឬសមាគមបាល់ទាត់ដែលជាសមាជិកទាំងអស់នៅជុំវិញពិភពលោក។

យោងតាមសេចក្តីប្រកាសរបស់ FIFA ចំនួនថវិកាទាំងអស់ខាងលើ នឹងត្រូវបញ្ចូនជាចំណែកៗ ទៅកាន់ស្ថាប័នក្បាលម៉ាស៊ីនផ្នែកបាល់ទាត់ទាំងអស់នៅជុំវិញពិភពលោក ដែលបានចុះបញ្ចីជាសមាជិករបស់ពួកគេ។ គួរឲ្យដឹងផងថា បច្ចុប្បន្នភាពគិតមកទល់សព្វថ្ងៃ សហព័ន្ធ ឬសមាគមបាល់ទាត់តាមប្រទេសនីមួយៗ ជុំវិញពិភពលោកបានចុះបញ្ជីជាសមាជិករបស់ FIFA រហូតដល់ទៅ ២១១ ។

បើសង្កេតទៅតាមចំនួនថវិកា ធៀបនឹងចំនួនប្រទេសជាសមាជិកទាំង ២១១ ដូច្នេះក្នុងនោះ សហព័ន្ធ ឬសមាគមតំណាងប្រទេសនីមួយៗ អាចជាមធ្យមទទួលបានថវិកាឧបត្ថម្ភចំនួន ៥០មុឺនដុល្លារ។ ថវិកាទាំងនេះ នឹងចូលរួមជាចំណែកទប់ស្កាត់កង្វះខាត ឬដើម្បីចូលរួមដោះស្រាយដល់ សហព័ន្ធ ឬសមាគមក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចសកលដោយសារតែជំងឺ COVID-19 កើតឡើង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628