បាល់ទាត់

Hanoi FC ជ្រោមជ្រែង Doan Van Hau​បន្ត​ស្នាក់​និង​លេង​នៅ​ហូឡង់​ថ្វី​បើ​លីគត្រូវ​លុបចោល

ប្រធានប្រតិបត្តិក្រុមហ៊ុន Hanoi Sports Joint Stock Company – T&T​និង​ជា​ម្ចាស់​ក្លិប Hanoi FC លោក Vo Le Trung បាន​បង្ហាញគោលបំណង​ឲ្យ​ខ្សែ​ការពារ​របស់​ខ្លួន Doan Van Hau បន្ត​ស្នាក់​នៅ​និង​ហ្វឹកហាត់នៅ​ប្រទេស​ហូឡង់​បន្ត​ទៀត​ថ្វី​បើ​លីគ​កំពូល​និង​លីគ​ដទៃ​ទៀត​ត្រូវ​បាន​ឆាចោល​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ក៏​ដោយ។

ការប្រកួតពានរង្វាន់​លីគកំពូល Eredivisie ប្រទេសហូឡង់ក្នុងរដូវកាល២០១៩-២០២០ ត្រូវបានលុបចោលជាផ្លូវការហើយ។ ទោះយ៉ាងណា!Doan Van Hau នៅតែមានឱកាសបន្តស្នាក់នៅហូល្លង់ដដែល។ កាលពីថ្ងៃទី ២៣ ខែមេសាគ្រូបង្វឹកលោក Jonny Jansen និងនាយកបច្ចេកទេសក្លិបលោក Gerry Hamstra បានជួបប្រជុំឯកជនជាមួយខ្សែការពារជម្រើសជាតិ​វៀតណាមកើតឆ្នាំ ១៩៩៩រូបនេះ។

ការ​ស្នាក់​នៅប្រទេស​ហូឡង់ ប្រធានក្រុមរបស់ Heerenveen កីឡាករ Hicham Faik បានវាយតម្លៃ Van Hau មានការរីកចម្រើនយ៉ាងខ្លាំងផង​ដែរ។​ចំណែក​ខ្សែ​ការពាររ​ខ្លួន​ឯង​ក៏​មាន​បំណង​ចង់​ស្នាក់​នៅដើម្បី​មានឱកាស​បន្ត​ហ្វឹកហាត់​បន្ថែម​ ហើយ​ក្លិប​ដើម Hanoi FC ក៏​យល់​ព្រម​ឲ្យ​រូប​បន្ត​លេង​នៅ​ប្រទេស​តំបន់​អឺរ៉ុប​មួយ​នេះ​ដែរ។

លោក Vo Le Trung បាន​និយាយ​ថា៖“តាំងពីដំបូងឡើយ! ក្លឹប Hanoi FC បានប្តេជ្ញាបង្កើតលក្ខខណ្ឌអតិបរិមាសម្រាប់ Van Hau ដុសខាត់ជំនាញបាល់​ទាត់​ក្នុងបរិយាកាសបាល់ទាត់ដល់​កម្រិតកំពូលនៅអឺរ៉ុប។ ការ​បន្ត​ស្នាក់​នៅហូឡង់ ក្រុមមិនកំណត់សម្រាប់គោលដៅសេដ្ឋកិច្ចទេ។ ផ្ទុយទៅវិញ! ក្លឹប Hanoi បានចំណាយ​លុយ​ឲ្យ Hau មក​ជួយជម្រើស​ជាតិ​ក្នុង​ស៊ីហ្គរមលើ​ទី​៣០​រួច​ទៅ​ហើយ។ អវត្តមានរបស់ហូបានប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុម និងសមិទ្ធិផល។ ទោះយ៉ាងណា! ក្លឹបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីលះបង់ហើយជូនពរឲ្យ Van Hau បន្តលេងនៅហុលឡង់”។

“ក្លឹប Hanoi បានកំណត់ថាការបន្តស្នាក់នៅហូឡង់របស់ Van Hau មិនត្រឹមតែជាឧទាហរណ៍សម្រាប់កីឡាករវ័យក្មេងដទៃទៀតនៅវៀតណាម ឲ្យខិតខំប្រឹងប្រែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់បាល់ទាត់វៀតណាម​ផង​ដែរ។ ក្លិបមិនអាចសម្រេចចិត្តថាតើ Van Hau គួរនៅឬអត់នោះទេ ដូច្នេះខ្ញុំទន្ទឹងរងចាំទទួលដំណឹងពីក្លឹប Heerenveen  ក្នុងពេលឆាប់ៗនេះ”។

វាអាចទៅរួចដែល Heerenveen នឹងបន្តកុងត្រាជាមួយ Doan van Hau សម្រាប់មួយរដូវកាលទៀតនិងរក្សាប្រាក់ខែ៥.៦ពាន់លានដុងក្នុងមួយឆ្នាំ។ មុននេះក្រុមបានចែកផ្លូវគ្នាជាមួយកីឡាករចំនួន ៦ នាក់រួមមាន Daniel Hoegh, Warner Hahn, Sven Botman, Jens Odgaard, Ricardo van Rhijn និង Alen Halilovic៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628