បាល់ទាត់

David Beckham ចង់បាន Fabregas ទៅលេងឲ្យក្លិបខ្លួននៅសហរដ្ឋអាមេរិក

ខ្សែបម្រើល្បីខាងជំនាញបញ្ចូនបាល់ Cesc Fabregas ត្រូវបានសារព័ត៌មានទម្លាយពីការចង់បានរបស់លោក David Beckham នាំយកទៅលេងឲ្យក្លិប Inter Miami នៅលីគកំពូលសហរដ្ឋអាមេរិក។

កីឡាករខ្សែបម្រើវ័យ ៣២ឆ្នាំខាងលើបច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលបារាំងជាមួយក្លិប AS Monaco ខណៈនៅមានកិច្ចសន្យារហូតដល់ឆ្នាំ២០២២ ឯណោះ។ យោងទៅតាមអាយុ និងសមត្ថភាពនៅបុិនប្រសព្វក្នុងទីលាន ខាងសារព័ត៌មាន The Sun បានឲ្យដឹងថាអតីតវីរៈបុរសបាល់ទាត់ David Beckham ដែលបច្ចុប្បន្នកំពុងកាន់កាប់ភាគហ៊ុនជាម្ចាស់ក្លិប Inter Miami នៅលីគកំពូលសហរដ្ឋអាមេរិក កំពុងធ្វើការទាក់ទង Cesc Fabregas ទៅចូលនាបញ្ចប់រដូវកាល២០១៩/២០២០ នេះតែម្តង។

ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនេះទៀតសោត ក៏មានអ្នកសម្ភាសន៍សាមីកីឡាករផ្ទាល់ក៏ធ្លាប់បានបកស្រាយថាៈ

៉ ពេលវេលានឹងបង្ហាញអ្នកទាំងអស់គ្នា។ ខ្ញុំក៏ពេញចិត្តនឹងគំនិតនេះដែរ (ការផ្ទេរទៅលេងនៅសហរដ្ឋអាមេរិក) ប្រហែលជាពេលខាងមុខ ឬប៉ុន្មានឆ្នាំខាងមុខទៀត។   ៉ 

រំលឹកឡើងមកវិញបន្តិចថា Cesc Fabregas ធ្លាប់មានប្រវត្តិលេងឲ្យក្លិប Arsenal , FC Barcelona , Chelsea មុនចាកចេញមកលេងឲ្យ AS Monaco សព្វថ្ងៃ។ រូបគាត់ ក៏ជាសមាជិករួមចំណែកឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ គ្រងតំណែង FIFA World Cup ឆ្នាំ២០១០ ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628