បាល់ទាត់

ត្រឹម២៤ម៉ោង Bayern Munich ដាក់លក់ម៉ាស់ ជាផលិតផ្ទាល់ខ្លួនបានជាង ៧៥មុឺនដុល្លារ

ក្លិបយក្សអាល្លឺម៉ង់ FC Bayern Munich បានបង្កើតនូវគំនិតថ្មី ដោយបានផលិតនូវម៉ាស់ពិសេសជាផលិតផលរបស់ក្លិបផ្ទាល់ ក្នុងការដាក់លក់ដល់អ្នកគាំទ្រអំឡុងវិបត្តិជំងឺសកល COVID-19 ។

ក្លិបក្របខណ្ឌ Bundesliga ខាងលើបានប្រកាសដាក់លក់ម៉ាស់ជាផលិតផលពិសេសផ្ទាល់របស់ក្លិប កាលពីម្សិលមិញនេះដោយអនុញ្ញាតិឲ្យអ្នកគាំទ្រអាចជាវបានតាមរយៈការកុម៉្មុង Online ។ ក្នុងនោះផងដែរ តម្លៃម៉ាស់ដាក់លក់សម្រាប់មនុស្សទូទៅ ដោយមួយតម្លៃ ៦.៩៥អឺរ៉ូ ឬស្មើរ៧.៥ដុល្លារ ខណៈម៉ាស់សម្រាប់កូនក្មេង មួយតម្លៃ ៥.៩៥អឺរ៉ូ ឬស្មើរ ៦.៤៥ដុល្លារ (មិនទាន់ដាក់លក់នៅឡើយ) ។

ក្នុងការដាក់លក់ Online រយៈពេល ២៤ម៉ោងដំបូងក្លិបបានបង្ហាញទិន្នន័យលក់អស់ទាំង ១០មុឺនម៉ាស់សម្រាប់មនុស្សពេញវ័ញតែម្តង ដោយស្វែងរកថវិកាចំណូលដល់ក្លិប ៦៩៥ ០០០អឺរ៉ូ ឬប្រមាណ ៧៥០ ០០០ដុល្លារ។

យ៉ាងណា! ថវិកាចំណូលដែលទទួលបាននោះខាងក្លិបក៏បានបញ្ជាក់ថានឹងកាត់មួយចំណែក ដើម្បីបញ្ចូនទៅក្នុងមូលនិធិសប្បុរធម៌ទ្រទ្រង់ដល់រដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628