បាល់ទាត់

លេងមិន​ទាន់បាន​ប៉ុន្មានប្រកួតផង​ពេល​នេះ​លីគកំពូលតាជីគីស្ថានប្រកាស​ពន្យារពេលដល់ថ្ងៃ​ទី១០ឧសភា

Tajikistan League ឬ​លីគបាល់​ទាត់​កម្រិត​កំពូល​របស់​ប្រទេស​តាជីគីស្ថាន​គឺ​ជា​លីគបាល់​ទាត់​របស់​ប្រទេសនៅ​អាស៊ីតែមួយគត់​ក្នុង​ពិភពលោក​ ដែល​ដំណើរ​ការ​អំឡុង​ពេល​ការ​រីករាតត្បាត​នៃ​វីរុស កូវីដ១៩​ហើយ​នៅ​អឺរ៉ុប​គឺ​លីគ​កំពូល​បេឡារុស។

ប្រទេស​តាជីគីស្ថាន​បាន​បើក​ការ​ប្រកួត​ក្នុង​លីគ​ជាផ្លូវ​ការ​របស់​ខ្លួន​​កាល​ពីថ្ងៃ​ទី០៤​ខែ​មេសា​ខណៈ​ដែល​ក្រុម Istiklol FCទទួល​ក្រុម Khujand​ដោយ​គ្មាន​អ្នក​គាំទ្រ​។​អីចឹង​ក៏​ដោយ!​បន្ទាប់លេង​បាន​ក្រែលប្រកួត​ដែរ សហព័ន្ធកីឡាបាល់​ទាត់​តាជីគីស្ថាន​ប្រកាស​ផ្អាក​សកម្មភាព​បាល់​ទាត់​វិញ​រហូត​ដល់​ថ្ងៃ​ទី​១០​ខែឧសភា​បន្ទាប់​ពី​រដ្ឋាភិបាលប្រទេសនេះ បានចេញបទបញ្ជាលុបចោល ដើម្បីការពារការរីករាលដាលការ​ឆ្លង​វីរុសកូវីដ១៩។

អីចឹង​ក៏​ដោយ! កាលវិភាគ​ប្រកយត​សម្រាប់​ថ្ងៃ​អាទិត្យ​នៅ​តែ​បន្ត​អនុវត្តន៍​ដូច​ធម្មតា​គ្រាន់​តែ​លេង​បែប​គ្មាន​អ្នក​គាំទ្រ​ចូល​មើល។​​តាជីគីស្ថសាន​ជា​ប្រទេស​មានព្រំដែន​ជាប់​ចិន​ប៉ុន្តរេ​គ្មាន​ករណី Covid-19 នោះ​ទេ។ បច្ចុប្បន្នពួកគេកំពុងដោះស្រាយករណីជំងឺរលាកសួតនិងជំងឺផ្តាសាយជ្រូកដែលកំពុងបង្កការព្រួយបារម្ភនៅក្នុងប្រទេស តែ​មិន​មែន​កូវីដនោះ​ទេ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន រដ្ឋាភិបាលទីក្រុងឌូសាន បានសំរេចចិត្តបិទសាលារៀនទាំងអស់រយៈពេលពីរសប្តាហ៍ និងហាមឃាត់ការនាំចេញធញ្ញជាតិនានា ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកឲ្យបានគ្រប់គ្រាន់៕
ប្រភព៖ktnewslive

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628