បាល់ទាត់

គំរូតាម FIFA , UEFA បញ្ចេញថវិកាជាង ២៣០លានអឺរ៉ូ ជួយសមាជិកទាំង ៥៥ ក្នុងទ្វីបអឺរ៉ុប

សមាគមបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ដែលជាស្ថាប័នគ្រប់គ្រងលើវិស័យបាល់ទាត់ទូទាំងទ្វីបនេះ បានប្រកាសបើកកញ្ចប់ថវិកាសរុប ២៣៦.៥លានអឺរ៉ូ ដើម្បីចែករំលែកជួយដល់សមាជិកទាំងអស់ ដើម្បីចូលរួមទប់ស្កាត់វិបត្តិសេដ្ឋកិច្ចអំឡុងសម័យកាល COVID-19 ។

គួរឲ្យដឹងថា បច្ចុប្បន្នភាព UEFA មានសមាជិកសរុបទូទាំងទ្វីបអឺរ៉ុប ៥៥សហព័ន្ធ/សមាគម ដូច្នេះបើតាមចំនួនទឹកប្រាក់ខាងលើ សហព័ន្ធ/សមាគមបាល់ទាត់នីមួយៗ អាចទទួលបាន ៤.៣លានអឺរ៉ូ ឬស្មើរប្រមាណ ៤.៦លានដុល្លារស្មើរៗគ្នា។

ខណៈកាលពី ២ថ្ងៃមុនកន្លងទៅ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក៏បានប្រកាសបញ្ចេញថវិកាសរុប ១៥០លានដុល្លារ និងចែករំលែកដល់សមាជិកទូទាំងពិភពលោកទាំង ២១១សហព័ន្ធ/សមាគម ឲ្យទទួលបានក្នុងមួយស្ថាប័ន ៥០មុឺនដុល្លារផងដែរ។ ដូច្នេះសរុបជារួម សម្រាប់តែសមាជិកក្នុងទ្វីបអឺរ៉ុប ក្នុងឆ្នាំនេះអាចទទួលបានថវិកាជំនួយទប់ស្កាត់អំឡុង COVID-19 ទាំងពី UEFA និង FIFA ប្រមាណជាង ៥.២លានដុល្លារ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628