បាល់ទាត់

សមាគមកីឡាបាល់​ទាត់​ថៃអង្គុយចាំការសម្រេច​ចិតុ្តរបស់​គ្រូ​បង្គោលត្រូវយក​ឈុត​ធំ​ឬ​ក៏​ឈុត U23 ទៅ​លេង​នៅ AFF Suzuki Cup 2020

សមាគមបាល់​ទាត់​ថៃ​(FAT)កំពុងរង់ចាំ​ការ​សម្រេចិត្ត​របស់គ្រូប​ង្វឹក​លោក Akira Nishino ថា​តើ​ត្រូវ​ជ្រើសរើសយក​ក្រុម​ឈុត​ធំ​ឬ​ក៏​ឈុត​បម្រុង​ទៅ​លេង​នៅ​ពាន​រង្វាន់ AFF Suzuki Cup 2020 នៅ​ចុង​ឆ្នាំ​នេះ។

Bahrain v Thailand during their AFC Asian Cup UAE 2019 group A match at Al Maktoum stadium on 10 January 2019, in Dubai, UAE. Photo by Stringer / Lagardere Sports

កាលពីថ្មី​ៗនេះ! អគ្គលេខាធិការសមាគមបាល់​ទាត់​ថៃ​លោក Parit Suphaphong បាន​និយាយ​ថា​គាត់មិន​ប្រញាប់ប្រញ៉ាល់​ ក្នុង​ការ​សម្រេច​ចិត្ត​ថា​យក​ឈុត​ណា​ទៅ​លេង​ក្នុង​ពាន​អាស៊ាន​នៅឆ្នាំនេះនោះ​ទេ។ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូរ៉ូណា(COVID-១៩) ការប្រកួតជម្រុះ World Cup / Asian Cup ២០២៣ ត្រូវបានពន្យារពេលទៅកាលបរិច្ឆេទដែលមិនបានបញ្ជាក់ ហើយនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរៀបចំរបស់​ក្រុមជម្រើស​ជាតិថៃ​យ៉ាង​ខ្លាំង។

លោក Parit Suphaphong បានមានប្រសាសន៍ថា៖ “​FAT ត្រូវអនុវត្តតាមវិធានដែលកំណត់ដោយរដ្ឋាភិបាល។ ដោយសារតែជំងឺរាតត្បាតនេះ កីឡាករមិនអាចចូលរួមហ្វឹកហាត់បានទេ។ យើងត្រូវរង់ចាំសម្រាប់ការប្រកួតប្រជែងនេះនឹងបន្ត ហើយរង់ចាំការសម្រេចចិត្តរបស់គ្រូបង្វឹក Akira Nishino ផងដែរ” ។

“វាសនាក្រុមដំរីចម្បាំងមួយនេះពឹងផ្អែកទាំងស្រុងទៅលើលោក Akiraហើយ ។ យើងជឿថាគាត់មានផែនការផ្ទាល់របស់គាត់ហើយ” ។

កីឡាករលេង​នៅ​ជប៉ុន​ដូច​ជា៖Chanathip Songkrasin, Theerathon Bunmathan, Teerasil Dangda និង​Kawin Thamsatchanan ប្រហែល​ជា​មិន​បាន​ចូល​រួម​ប្រកួត​ក្នុងពាន​រង្វាន់​នេះ​ទេ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628