បាល់ទាត់

Chicharito មាន​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្រ្ត Premier League ដែល​ប្រិយមិត្តមិន​សូវ​ដឹង

Javier Hernendez ដែល​បង​ប្អូន​តែងតែហៅ​ថា Chicharito ពេល​នេះ​លែងប្រកប់​អាជីពបាល់​ទាត់​នៅ​អឺរ៉ុប​ទៀត​ហើយ ដោយសារ​កត្តាវ័យ កាយសម្បទា ជំនាញធ្លាក់​ចុះ​ហើយ​ពេល​នេះ​គាត់​កំពុង​ប្រកប​អាជីព​នៅ​ក្លិប LA Galaxy ក្នុង​លីគ​កំពូល​អាមេរិក​កាល​ពី​ដើម​រដូវ​កាល។

តែ​បើ​ងាក​មក​និយាយការ​ប្រកប​អាជីព​នៅ​អឺរ៉ុប​ពិសេស​ក្នុង​ពានរង្វាន់ Premier League ជាមួយ Manchester United រូប​គេ​ស្ថិត​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធដែល​មាន​កំណត់​ត្រា​ពេល​វេលា​នៃ​ការ​ស៊ុត​បញ្ចូល​ទីល្អ​ជាង​គេ​ផង​ដែរ​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធល្អៗមួយចំនួន​ទៀត​នៅក្នុង​ប្រវត្តិសាស្រ្ត Premier League។ អំឡុង​លេង​នៅ Manchester United ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​មិកស៊ិក​ចំណាយ​ពេល​ជា​មធ្យម​១៣០​នាទី​ស៊ុត​បញ្ជូល​ទី​១​គ្រាប់​ឲ្យ​បិសាចក្រហម​ ។

ពិត​ណាស់! អត្រា​នៃនាទីរក​គ្រាប់​បាល់​ក្នុង Premier League ជាមួយ Manchester United ល្អ​ជាង​អ្វី​ដែល Luiz Suarez ធ្វើ​នៅ​ Liverpool (១៣៨នាទី​រក​បាន​មួយ​គ្រាប់) និង​ល្អ​ជាង Robin van Persie ដែល​មាន​អត្រា​១៣៩​នាទី​ក្នុង​មួយ​គ្រាប់​ពេល​រូប​គេ​លេង​នៅ Arsenal និង​ បិសាចក្រហម​១៣៩​នាទី​រក​បាន​មួយ​គ្រាប់)។

MANCHESTER, ENGLAND – JANUARY 22: A dejected Javier Hernandez of manchhester United reacts after a missed chance on goal during the Capital One Cup semi final, second leg match between Manchester United and Sunderland at Old Trafford on January 22, 2014 in Manchester, England. (Photo by Clive Mason/Getty Images)

Chicharito គឺ​ជា​កីឡាករ​របស់ Manchester United ម្នាក់​ហើយ​ជា​សំណព្វចិត្ត​របស់​លោក Sir Alex Ferguson ហើយ​លេង​ចាប់​ពី​ឆ្នាំ​២០១០​ដល់​២០១៥​រក​បាន​៣៧​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​១០៣​ប្រកួត​ក្នុង​ Premier League (សរុប ៥៩គ្រាប់ក្នុង១៥៧ប្រកួត​គ្រប់​ពាន​រង្វាន់)។ កីឡាកររូបនេះ​ក៏​មាន​កំណត់​ត្រា​ល្អ​ផង​ដែរ​ពេល​លេង​នៅ Real Madrid (ខ្ចី​ជើង) Bayer Leverkusen, West Ham និង Sevilla ហើយ​ពេល​នេះ​កំពុង​លេង​នៅ​Major League Soccer ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628