បាល់ទាត់

កាសែត​ជប៉ុនជ្រើសរើស​កីឡាករ​ថៃ​២​នាក់​ដាក់​ក្នុង​ឈុត​កីឡាករ​បរទេស​ល្អបំផុត​១១​នាក់​ក្នុង​លីគកំពូលជប៉ុន

កីឡាករ​ជម្រើស​ជាតិ​ថៃ Chanathip Songkrasin និង Theerathon Bunmathan បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​បរទេស​ល្អបំផុត​១១​នាក់​ក្នុង​លីគកំពូល​ជប៉ុន​J-League team of foreign stars ដែល​ជ្រើស​រើស​ដោយ​សារព័ត៌មានជប៉ុន។

តាមរបាយការណ៍អ្នកឆ្លើយឆ្លងព័ត៌មានបាល់ទាត់ជប៉ុន បានជ្រើសរើសកីឡាករឆ្នើមចំនួន ១១ រូប ដើម្បីបង្កើតជាក្រុមតារាបរទេសល្អបំផុត ដោយឈរលើមូលដ្ឋាននៃការបង្ហាញថ្វី​ជើងរបស់ពួកគេក្នុង J-League រដូវ​កាល ២០១៩ ។ វេបសាយ headlines.yahoo.co.jp កីឡាករ​នាំ​លេង​ជម្រើស​ជាតិ​ថៃ Chanathip​ដេល​លេង​ឲ្យ​ក្លិប Consadole Sapporo និង​ខ្សែ​ការពារ​ស្លាប Theerathon របស់ក្លិប Yokohama F Marinos​ មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ។

Chanathip លេង​បាន​២៨​ប្រកួត​រក​បាន៤​គ្រាប់​និង​បញ្ជូនបាសល់​បាន​៦​ដងឲ្យ​ក្លិប Sapporo ដែល​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​១០​ក្នុង​តារាង​លីគ​កាល​ពី​រដូវ​កាល​មុន។ ហើយ Theerathon រក​បាន​៣​គ្រាប់​និង​បញ្ជូនបាល់​បាន​៤​ដង​ក្នុង​២៥​ប្រកួត​ឲ្យ​​ Marinos លើក​ពាន​លីគ​កំពូល​ជប៉ុន ។​រូប​គេ​ក្លាយ​ជា​កីឡាករ​ថៃ​ដេល​ឈ្នះ​ពាន​លីគ​កំពូល​របស់​ជប៉ុន​គេ៕

ប្រភព៖ bangkokpost

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628