បាល់ទាត់

ម្ចាស់ក្លិប PSG: ពួកយើងនឹងបន្តលេង Champions League ដោយជួលកីឡដ្ឋានក្រៅប្រទេសបារាំង

ក្លិបអ្នកមានបារាំង Paris Saint-Germain ប្រកាសជំហរបន្តដំណើរប្រកួតប្រជែងក្របខណ្ឌអន្តរជាតិ UEFA Champions League តែអាចរៀបចំជួលកីឡដ្ឋាននៅក្រៅប្រទេសបារាំង ប្រសិនបើរដ្ឋាភិបាលបារាំង មិនអនុញ្ញាតិឲ្យរៀបចំប្រកួតក្នុងប្រទេស។

មហាសេដ្ឋីជនជាតិកាតា Nasser Al-Khelaifi ម្ចាស់ក្លិបជើងឯក Ligue 1 ខាងលើ បានបកស្រាយបន្ទាប់ពីម្សិលមិញនេះលោក Edouard Philippe នាយករដ្ឋមន្ត្រីបារាំង បានចេញសេចក្តីថ្លែងការណ៍មួយថានឹងមិនអនុញ្ញាតិឲ្យរៀបចំការប្រកួតគ្រប់សកម្មភាពកីឡានានា រួមទាំងការប្រកួតបាល់ទាត់ក្នុងប្រទេសបារាំងរហូតដល់ខែកញ្ញា ឯណោះ ខណៈសូម្បីតែលីគកំពូលបារាំងក៏អាចប្រឈមនឹងការលុបចោលលទ្ធផលទាំងស្រុងរដូវកាលនេះផងដែរ។

៉ ពួកយើងគោរពតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលបារាំង។ តែទន្ទឺមនឹងសេចក្តីសម្រេចរបស់ UEFA (សមាគមបាល់ទាត់ទ្វីបអឺរ៉ុប) ពួកយើងនៅតែមានគម្រោងបន្តលេងក្នុងក្របខណ្ឌ UEFA Champions League ឲ្យតែព្រឹត្តិការណ៍នេះនៅបន្តដំណើរការពេលខាងមុខ។ ប្រសិនបើពួកយើងមិនអាចមានលទ្ធភាពក្នុងការលេងនៅកីឡដ្ឋានក្នុងប្រទេសបារាំងនោះទេ ពួកយើងនឹងធ្វើដំណើរទៅលេងនៅក្រៅប្រទេស ដែលនឹងជ្រើសរើសទីកន្លែងណាមួយដែលធានាបាននូវសុខមលភាព និងសុវត្ថិភាពដល់ក្រុមការងារ កីឡាករ និងបុគ្គលិកគ្រប់រូប។  ៉ 

ក្រឡេកមកមើលលទ្ធផលជាក់ស្តែងក្នុងពានរង្វាន់អន្តរជាតិកម្រិតកំពូលសម្រាប់ក្លិបក្នុងតំបន់អឺរ៉ុបខាងលើ បានឈានមកដល់វគ្គ ១៦ក្រុមចុងក្រោយនារដូវកាលនេះ ខណៈ Paris Saint-Germain ក៏បានឆ្លងផុតចូលទៅវគ្គ ៨ក្រុមចុងក្រោយដោយផ្ទួលក្លិបអាល្លឺម៉ង់ Borussia Dortmund ។ តែនៅសល់ ៤គូទៀតដែលពុំទាន់បានប្រកួត ក៏ត្រូវសម្រាកដោយសារជំងឺរាតត្បាត COVID-19 ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628