បាល់ទាត់

Juventus និង​ Manchester United កំពុងអង្គុយផឹកកាហ្វេពិភាក្សាដោះដូរ Pogba

តាមសេចក្តីរាយការណ៍បានឲ្យដឹងថាក្រុម Juventus និង Manchester United បានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ខ្សែបម្រើ Paul Pogba។

HUDDERSFIELD, ENGLAND – MAY 05: Paul Pogba of Manchester United reacts during the Premier League match between Huddersfield Town and Manchester United at John Smith’s Stadium on May 05, 2019 in Huddersfield, United Kingdom. (Photo by Clive Brunskill/Getty Images)

កីឡាករ​វ័យ២៧​ឆ្នាំ​សឹង​តែ​ចាក​ចេញ​ពី​ United ក្នុង​រដូវ​ក្ដៅ​នេះ​បាត់​ទៅ​ហើយ​​ខណៈ​ដែល Juv និង​ Real គឺ​ជា​ក្លិប​ដែល​ចង់បាន​និង​មាន​ភាព​ជិតស្និទ​ជាមួយកីឡាករ។ និយាយ​ក្នុង​កាសែត​ Sky Sport UK អ្នក​កាសែត​ជំនាញ​សរសេររឿង​ដោះដូរ​កីឡាករ​លោក Gianluca Di Marzio​បាន​សន្និដ្ឋាន​ថា​ក្រុម​សេះបង្កង់​បាន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​បិសាចក្រហម​អំពី​រក​ដំណោះ​ស្រាយ​ដែល​អាច​ទៅ​រួច​ក្នុងការ​ផ្លាស់ប្ដូរ​កីឡាកររវាង​ភាគីម្ខាង​ទៅ​ភាគីម្ខាង​ទៀត។

ខាងក្រោម​ជា​សម្ដីទាំងស្រុង​របស់​អ្នក​កាសែត​រូបនេះ៖

“ខ្ញុំគិតថាគាត់ (Pogba) អាចនឹងចាកចេញ ពីព្រោះគាត់នៅសល់កិច្ចសន្យារតែមួយឆ្នាំទៀតប៉ុណ្ណោះ។ នៅពេលអ្នកនៅ​សល់កុងត្រាតែមួយឆ្នាំ វាពិតជាលំបាកណាស់ក្នុងការបន្តកិច្ចសន្យាបន្ថែមនៅ​ពេល​នេះ។ United ចាត់ទុកគាត់ជាកីឡាករសំខាន់បំផុត មិនត្រឹមតែលើទីលានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទីផ្សារ(លក់​អាវ) និងអ្វីៗគ្រប់យ៉ាងផ្សេង​ទៀត”។

” ប៉ុន្តែស្ថានភាពនេះ! ជាមួយកិច្ចសន្យារបស់គាត់ វាធ្វើឱ្យគាត់ពិបាកក្នុងការរស់នៅ។ Real Madrid កំពុងធ្វើ​គ្រប់​យ៉ាងដើម្បី​បាន​គាត់។ Zinedine Zidane ចង់បានគាត់កាលពីរដូវក្តៅកន្លង​ទៅ។ ក្រុម Juventus ចង់ឲ្យគាត់ត្រឡប់មកវិញ ប៉ុន្តែពួកគេនឹងធ្វើកិច្ចព្រមព្រៀងដោះដូរតែប៉ុណ្ណោះ។ ដូច្នេះវាអាស្រ័យលើថាតើ United ត្រូវការឬចង់បានកីឡាកររបស់ Juventus មួយចំនួន ដែលពួកគេអាចដាក់លើកិច្ចព្រមព្រៀងបានដូចជា Miralem Pjanic និង Douglas Costa, Aaron Ramsey… ។ ខ្ញុំដឹងថា Juventus និង Manchester United មានទំនាក់ទំនង សូម្បីតែនៅប៉ុន្មានថ្ងៃចុងក្រោយនេះក៏ដោយ ពីព្រោះ Juventus ចង់ធ្វើកិច្ចព្រមព្រៀងប្រភេទនេះជាមួយបិសាចក្រហម”។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628