បាល់ទាត់

ដោយ​សារ​រឿងមួយ​នេះ Thai-League គឺ​ជា​ក្រប​ខ័ណ្ឌបាល់​ទាត់ពិសេស​ជាង​គេ​បំផុត​មួយក្នុង​ពិភពលោក

FIFA បានយល់ព្រមលើសំណើរបស់សហព័ន្ធបាល់ទាត់ថៃ (FAT) ដើម្បីបើករដូវ​កាលដោះដូរកីឡាករដ៏​ពិសេសមួយ(special transfer) មួយមុនពេលលីគកំពូលថៃត្រលប់មកវិញនៅខែកញ្ញាឆ្នាំនេះ។

បន្ទាប់ពីផ្លាស់ប្តូរពេលវេលាប្រកួតប្រជែងលីគរបស់​ខ្លួន សហព័ន្ធបាល់ទាត់ថៃ (FAT) បានដាក់សំណើទៅ FIFA អំពីការរៀបចំទីផ្សារដោះដូរកីឡាករ៣​លើក(ធម្មតា២​លើ​ក) ក្នុងរដូវកាលនេះ។ ជាក់ស្តែង Thai League រដូវ​កាល ២០២០ បើក​ទីផ្សារផ្ទេរចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ដល់ថ្ងៃទី ១០ ខែកុម្ភះឆ្នាំ ២០២០។ តែដោយសារឥទ្ធិពលរបស់ Covid-19 ការប្រកួតត្រូវបង្ខំចិត្តពន្យារពេលរហូតដល់ខែកញ្ញា ហើយនឹងបន្តរហូតដល់ខែឧសភាឆ្នាំ ២០២១ ។

ដូច្នោះហើយ FAT បានស្នើសុំអនុញ្ញាតឱ្យក្លិបដោះដូរ ផ្ទេរ និងផ្លាស់ប្តូរបញ្ជីចុះឈ្មោះកីឡាកររបស់​ខ្លួន នៅចន្លោះថ្ងៃទី ២៥ ខែសីហាដល់ថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២០ មុនពេលដែលលីគកំពូលថៃវិលត្រឡប់មកវិញ។ អ្នកតំណាង FAT បានពន្យល់ថា វាដល់ពេលដែលក្លឹបត្រូវពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃកិច្ចសន្យា ដោយធ្វើការចរចាឡើងវិញ អំពីបញ្ហាប្រាក់ខែជាមួយកីឡាករ ដើម្បី​បង្កើតមានផែនការសមស្របជំនះវិបត្តិសេដ្ឋកិច្ចក្រោយ Covid-19 ។

រយៈពេលផ្ទេរពាក់កណ្តាលរដូវកាលនឹងត្រូវបើកពីថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២០ ដល់ថ្ងៃទី ១០ ខែមករាឆ្នាំ ២០២១។ ទោះយ៉ាងណាក្លឹបនៅតែត្រូវអនុវត្តតាមវិធានទូទៅ។ ដូច្នោះហើយ! ទោះបីជាមានការផ្លាស់ប្តូររហូតដល់ទៅ ៣ ដង (ការផ្លាស់ប្តូរតារាងកាលវិភាគប្រកួតចំនួន ៣ ក៏ដោយ) កីឡាករម្នាក់ៗត្រូវបានអនុញ្ញាតឱ្យផ្ទេរតែ ២ ក្លឹបប៉ុណ្ណោះក្នុងរដូវកាលនេះ៕

 

ប្រភព៖ sports442

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628