បាល់ទាត់

Son Heung-Min និងគ្រូបង្វឹកវៀតណាមជាប់ឈ្មោះក្នុងបញ្ជីបុគ្គលមានប្រជាប្រិយនៅកូរ៉េខាងត្បូងប្រចាំឆ្នាំ

តារាបាល់ទាត់ឆ្នើម Son Heung-Min និងគ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាម លោក Park Hang-Seo ដែលប្រិយមិត្តភាគច្រើនគឺបានស្គាល់ពួកគេទាំងពីររូប បានជាប់ឈ្មោះក្នុងបញ្ជីបុគ្គលទទួលបានប្រជាប្រិយភាព ឬល្បីល្បាញប្រចាំទស្សនាវដ្តីកូរ៉េខាងត្បូង Forbes Korea Power Celebrity ទាំង ៤០រូបចុងក្រោយប្រចាំឆ្នាំ២០២០ នេះ។

គួរបញ្ជាក់ឲ្យដឹងមុនថា Forbes Korea Power Celebrity គឺជាបញ្ជីឈ្មោះរៀងរាល់ឆ្នាំដោយជ្រើសរើសបុគ្គល ឬក្រុមដែលមានប្រជាប្រិយ ឬភាពល្បីល្បាញប្រចាំឆ្នាំនីមួយៗ មានសញ្ជាតិកូរ៉េខាងត្បូង ដោយរួមមាន កីឡាករ , អ្នកចម្រៀង , អ្នកសម្តែង , តារាភាគយន្ត និងអ្នកសិល្បៈគ្រប់ទម្រង់ផងដែរ ដោយសិក្សាផ្អែកទៅលើសមិទ្ធផលពួកគេទទួលបាន រួមទាំងចំណូលប្រចាំឆ្នាំផងដែរ។

យោងតាមការចេញផ្សាយជាផ្លូវការពីប្រចាំឆ្នាំ២០២០ នេះ បុគ្គលដែលស្ថិតនៅក្នុងវិស័យកីឡាបាល់ទាត់មានចំនួនតែ ៣រូប ក្នុងនោះតារាបាល់ទាត់ឆ្នើមរបស់ក្លិបលីគកំពូលអង់គ្លេស Tottenham Hotspur ពោលគឺ Son Heung-Min ជាប់លេខរៀងទី៤ , ខ្សែបម្រើប្រយុទ្ធ Lee Kang-In ដែលប្រកបអាជីពនៅក្លិប Valencia CF នៃលីគកំពូលអេស្ប៉ាញ ជាប់លេខរៀងទី២០ និងគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Park Hang-Seo ជាប់លេខរៀងទី៣៨ ក្នុងចំណោមតារាងសរុប ៤០នាក់/ក្រុម។

ក្រៅពីនេះ ចំណាត់ថ្នាក់លេខរៀងទី១ ក្នុងឆ្នាំនេះបានធ្លាក់ទៅលើដៃក្រុមតារាចម្រៀង BTS , លេខរៀងទី២ បានលើអត្តពលិកវាយបេស្បុល Hyun-Jin Ryu និងលេខរៀងទី៣ ក្រុមតារាចម្រៀងស្រី Blackpink 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628