បាល់ទាត់

Andres Iniesta គ្មានគម្រោងចូលនិវត្តន៍ពី​បាល់​ទាត់

ប្រធាន​ក្រុម Andres Iniesta​ របស់​ក្លិប​Vissel Kobe និយាយ​ថា​គាត់​គ្មាន​គម្រោង​ចូល​និវត្តន៍​ពី​បាល់​ទាត់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ។

តាម​សម្ដី​របស់​អតីត​កីឡាករ Barcelona រូបនេះ គាត់​មាន​អារម្មណ៍​ថា​កាយសម្បទា​របស់​គាត់​នៅ​លេង​បាន​ល្អ​និង​រឹង​មាំនៅ​ឡើយទេ ហើយ​សប្បាយចិត្ត​និង​លេង​បន្ត​ទៀត​នៅ​ក្នុង​លីគកំពូល​ជប៉ុន។

Iniesta និយាយក្នុងកាសែត​ជប៉ុន​មួយ​ថា៖” ពេល​ខ្លះខ្ញុំគិត​អំពីវា(កាលចូលនិវត្តន៍) ប៉ុន្តែ​បើ​ខ្ញុំនិយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ​ខ្ញុំ​មិន​បាន​គិត​ថា​នឹង​ឈប់លេង​បាល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។ កាយសម្បទាខ្ញុំមាន​អារម្មណ៍​ថា​នៅ​ល្អ​នៅ​ឡើយ​ ហើយខ្ញុំមាន​ការ​ជំរុញលើក​ទឹក​ចិត្តកម្រិត​ខ្ពស់។ ខ្ញុំរីករាយ​ហើយ​បន្ត​លេងផ្ដល់ភាព​ខ្លាំង​ទាំងប៉ុន្មាន​ដើម្បី​រក្សា​អាជីព​មួយ​នេះ”។

កីឡាករ​ម្ចាស់​ពាន World Cup 2010 ក៏​បាន​លើក​ឡើង​ថា​ប្រសិនបើគាត់​ចូល​និវត្តន៍​ពី​បាល់​ទាត់នៅ​ថ្ងៃ​ណាមួយ គាត់​នឹង​បន្ត​ទាក់​ទង​ជាមួយ​បាល់​ទាត់​​ដោយ​ធ្វើ​ជាគ្រូ​បង្វឹក​ឬ​ក៏​គ្រប់គ្រងក្លិប​បាល់​ទាត់​ណាមួយ។

“ ខ្ញុំយកចិត្តទុកដាក់ខ្លាំងណាស់។ ខ្ញុំព្យាយាមជួយតាមដែលខ្ញុំអាចធ្វើបាន” ។

ដូច​លីគ​បាល់​ទាត់​ក្នុង​ពិភពលោក​ដែរ លីគបាល់​ទាត់​ជប៉ុន( J. League) ក៏​បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន​ដោយ​សារ​ការ​រីករាលដាល​នៃ​កូវីដ១៩។​ប្រសិន​បើការ​រីករាលដាល​នៃ​ជំងឺ​នេះ​អាច​គ្រប់​គ្រងបាន​ទាំងស្រុង ការ​ប្រកួត​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​០៩​ឧសភា៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628