បាល់ទាត់

គ្រូ​បង្វឹក​ថៃ Akira Nishino ​សំណូមពរឲ្យ​ក្លិប​បញ្ចេញ​កីឡាករជួយជម្រើស​ជាតិ

គ្រូ​បង្វឹក​ក្រុមជម្រើស​ជាតិ​ថៃ លោក Akira Nishino ចង់​ឲ្យ​ក្លិប​លីគកំពូល​ថៃ​ទាំងអស់​សហការ​ជាមួយ​ក្រុមជម្រើស​ជាតិ​ដោយ​ផ្ដល់​កីឡាករ​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​លេង​ពាន 2022 World Cup / 2023 Asian Cup qualifiers និងពាន AFF Suzuki Cup 2020 ចុង​ឆ្នាំ​នេះ។

វាជាការអំពាវនាវរបស់លោក Nishino ដើម្បីធានាថាក្រុមដែល​លោក​ដឹកនាំស្ថិតក្នុងស្ថានភាពល្អបំផុត ព្រោះគាត់ចង់អោយក្រុមទទួលបានលទ្ធផលវិជ្ជមានក្នុងការប្រកួតជម្រុះដែលនៅសល់។

” ខ្ញុំ​ចង់​ឲ្យ​ក្លិប​នៅ​ Thai League សហការ​ជាមួយ​ពួក​យើង​ហើយ​បញ្ចេញ​កីឡាករ។ នៅ​ពេល​ដែលបាល់​ទាត់ត្រឡប់​មក​វិញ យើង​ចាំបាច់​មាន​គំរោង​ជាក់លាក់​មួយ។ ថៃចាំបាច់ត្រូវរក្សាស្ថេរភាពក្រុម ព្រោះយើងត្រូវហ្វឹកហាត់ឡើងវិញសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ បន្ទាប់ពីសម្រាកយូរ។​បី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ដែល​នៅ​សល់​គឺ​ពិត​ជា​សំខាន់​សម្រាប់​យើង”។

ក្នុង​ពូល G ថៃ​កំពុង​ឈរ​លេខ​៣​ពី​ក្រោយ​វៀតណាម​និង​ម៉ាឡេស៊ី​ហើយ​ថៃ​ត្រូវ​ជួប ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​អារ៉ាប់​រួម។​សម្រាប់​ពាន​រង្វាន់ AFF Suzuki Cup ឆ្នាំ​នេះ​ថៃ​ប្រហែល​ជា​មិន​អាច​នាំ​យក​កីឡាករ​ថៃ​ដេល​លេង​នៅ​ជប៉ុនមក​ជួយក្រុមបាន​នោះ​ទេ។ នេះ​មានន័យថា​លោក Nishino ពឹង​ផ្អែក​ខ្លាំង​លើ​កីឡាករ​ដែល​លេង​ក្នុង​លីគ​កំពូល​ថៃ​ទាំងមូលតែ​ម្ដង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628