បាល់ទាត់

Pochettino: មុនខ្ញុំអស់ដង្ហើមពីផែនដី ខ្ញុំចង់ដឹកនាំ Spurs ម្តងទៀត មិនថា៥ឆ្នាំទៅ១០ឆ្នាំខាងមុខក៏ដោយ!

អតីតអ្នកចាត់ការទូទៅនៃក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានបង្ហើបក្តីស្រមៃ និងគោលជំហរខ្លួនចង់មកដឹកនាំនៅក្លិបចាស់នេះ ម្តងទៀតនាពេលអនាគត ដោយមិនគិតអំពីរយៈពេលរងចាំនោះឡើយ។

បុរសសញ្ជាតិអាហ្សង់ទីនខាងលើ ត្រូវបាន Tottenham Hotspur ធ្វើការដកតំណែងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ពោលគឺរយៈពេលកន្លះឆ្នាំមកហើយ ដោយជំនួសដោយលោក Jose Mourinho 

ទោះជាបែបនេះក៏ដោយក្តី! នៅក្នុងចិត្តលោក Mauricio Pochettino ហាក់ដូចជានៅស្រណោះ និងស្រលាញ់ចូលចិត្តក្លិបក្របខណ្ឌលីគកំពូលអង់គ្លេសនេះដដែល ដោយនៅក្នុងកិច្ចសម្ភាសន៍បាននិយាយថាៈ

៉ នៅក្នុងចិត្តរបស់ខ្ញុំ ចាប់តាំងពីថ្ងៃដែលខ្ញុំត្រូវបានចាកចេញពីក្លិប ខ្ញុំតែងតែមានក្តីស្រមៃថាថ្ងៃណាមួយនឹងអាចវិលត្រឡប់ទៅដឹកនាំពួកគេ (Spurs) ជាថ្មីម្តងទៀត។ ពួកយើងធ្លាប់ជិតទទួលជោគជ័យឈ្នះ លីគកំពូលអង់គ្លេស (Premier League) និង UEFA Champions League ជាមួយគ្នា។ ហើយអ្វីដែលជំរុញឲ្យខ្ញុំចង់វិលត្រឡប់ទៅវិញ ពីព្រោះទីនោះមានអ្នកគាំទ្រដ៏អស្ចារ្យជាច្រើន។ ជារួម មិនថារយៈពេល៥ឆ្នាំ ឬ១០ឆ្នាំទៅមុខទៀត មុនពេលខ្ញុំទទួលអនិច្ចកម្ម ខ្ញុំសង្ឃឹមថានឹងទទួលបានឳកាសដឹកនាំ Tottenham Hotspur ម្តងទៀត។  ៉ 

រំលឹកទៅអតីតកាលបន្តិច បុសវ័យ៤៨ឆ្នាំសព្វថ្ងៃខាងលើ បានចូលមកកាន់តំណែងដឹកនាំនៅក្លិប Tottenham Hotspur តាំងពីឆ្នាំ២០១៤ និងគិតស្ថិតិដល់ពេលក្លិបដកតំណែងបានដឹកនាំសរុប ២៩៣ប្រកួត ឈ្នះ ១៥៩ប្រកួត ស្មើរ ៦២ប្រកួត និងចាញ់ ៧២ប្រកួត។ ខណៈធ្លាប់ជួយឲ្យបានតំណែងជើងឯករង EFL Cup ឆ្នាំ២០១៥ , ជើងឯករងលីគ ឆ្នាំ២០១៧ និងជើងឯករង UEFA Champions League ឆ្នាំ២០១៩ កន្លងទៅថ្មីៗ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628