បាល់ទាត់

គ្រូបង្វឹកហូឡង់ ជួបប្រទះជំងឺបេះដូង និងកំពុងសម្រាកនៅមន្ទីរពេទ្យ

គ្រូបង្គោលនៃក្រុមជម្រើសជាតិហូឡង់ លោក Ronald Koeman បានជួបប្រទះនៃជំងឺបេះដូង និងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យក្រោយពីបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់កាលពីម្សិលមិញនេះ។

យោងតាមការបញ្ជាក់ពីភ្នាក់ងារ Rob Jansen រួមទាំងភរិយារបស់លោក ពោលគឺអ្នកស្រី Bartina បានឲ្យដឹងថា កាលពីម្សិលមិញថ្ងៃអាទិត្យ លោក Ronald Koeman ដែលមានវ័យ ៥៧ឆ្នាំបានជួបប្រទះនៃជំងឺបេះដូង (គាំង) ​និងត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យក្នុងតំបន់មូលដ្ឋានគាត់ស្នាក់នៅ ក្នុងប្រទេសហូឡង់។

រហូតមកទល់ពេលនេះ តាមព័ត៌មានចុះផ្សាយចុងក្រោយរូបគាត់បានត្រូវក្រុមវេជ្ជបណ្ឌិតជួយសង្គ្រោះឲ្យមានភាពប្រសើរឡើងវិញ ប៉ុន្តែពុំទាន់អនុញ្ញាតិឲ្យចាកចេញនោះទេ ដោយត្រូវបន្តសម្រាកតាមដានសិន។

រំលឹកមកវិញអតីតគ្រូបង្វឹកធ្លាប់ដឹកនាំក្លិបជាច្រើននៅតំបន់អឺរ៉ុបដូចជា Everton , Southampton , AFC Ajax , PSV , Valencia , Benfica… និងបានចូលមកដឹកនាំក្រុមជម្រើសហូឡង់់កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយមកទល់សព្វថ្ងៃដឹកនាំបានសរុប ២០ប្រកួត ឈ្នះ ១១លើក ស្មើរ៥លើក និងចាញ់តែ ៤លើកប៉ុណ្ណោះ។

ក្នុងព្រឹត្តិការណ៍វគ្គជម្រុះទៅកាន់ UEFA Euro ឆ្នាំ២០២០ រូបគាត់បានជួយក្រុមជម្រើសជាតិហូឡង់ឡើងទៅវគ្គចែកពូល ដោយប្រកួតជម្រុះកន្លងមក ៨លើក ឈ្នះ ៦លើក ស្មើរ១លើក និងចាញ់តែ១លើក ក្រោមថ្វីជើងជម្រើសជាតិអាល្លឺម៉ង់ ខណៈ ៦ប្រកួតចុងក្រោយបង្អស់ រូបគាត់ដឹកនាំឈ្នះដល់ទៅ ៥លើក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628