បាល់ទាត់

ក្លិប​ខ្លាំង​គ្រាប់​បើដល់​ទៅ​៤​នៅ​ Premier League ប្រជែង​គ្នា​ចង់​បាន Sardar Azmoun

ក្លិប​បួន​នៅ​អង់គ្លេស​ដែល​សុទ្ធតែ​លេង​នៅ​ Premier League រួម​មាន៖ Leicester City, West Ham United, Everton និង Arsenal កំពុងប្រជែង​គ្នា​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីរ៉ង់កីឡាករ Sardar Azmoun​នេះ​បើ​តាម​គេហទំព័រ Persian Football. 

ទោះ​បី​ជា​បាល់​ទាត់​ក្នុង​ពិភពលោក​បាន​ផ្អាក​សកម្មភាព​ដោយ​សារ​ការីករាលដាល​នៃ​វីរុស COVID-19 អ្នក​ពិនិត្យ​និង​តាមដាន​សមត្ថភាពកីឡាករ​របស់​ក្លិប​នៅ​អឺរ៉ុប​នៅ​តែ​បន្ត​ស្វែងរក​កីឡាករថ្មី​ដែល​ជា​គោលដៅរបស់​ខ្លួន។ Azmoun​ ធ្លាប់​ត្រូវបាន​គេ​ហៅ​ថា Messi Iran ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ Napoli ដែល​ជា​ក្លិប​របស់​អ៊ីតាលី​ហើយ​ពួក​គេ​ធ្លាប់​បង្ហាញ​ការ​ចង់​បាន​កីឡាករ​ម្នាក់​នេះ​នៅ​ពេល​រដូវ​កាល​ដោះដូរកីឡាករខាងមុខ​នេះ។

West Ham និង Leicester City ត្រៀមលុយ​៣០​លាន​ផោន​សម្រាប់​តម្លៃ​ខ្លួន​របស់អតីតកីឡាករ Rubin Kazan រូបនេះ។ Everton និង Arsenal រំពឹង​ថា​នឹង​ចូល​មក​ចចារ​ជាមួយ​ក្លិប Zenit St. Petersburg ដែល​ជាក្លិបដើម។ ថ្វី​ជ់ើង​របស់ ​​Azmoun​ជាមួយ Zenit St Petersburg ពិត​ជា​មិន​ធម្មតា​នោះ​ទេ​ខណៈដែល​រូបគេ​រក​បាន​២៦​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​បាន​៤៥​ប្រកួត។

លើស​ពី​នេះ​រូប​គេ​ក៏​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅ​លេង​នៅ Liverpool ជំនួស​Divock Origi ប៉ុន្តែ​ការ​ផ្ទេរ​ត្រូវ​បរាជ័យ។ កីឡាករ​វ័យ​លេង​ឲ្យ​ជម្រើស​ជាតិ​អ៊ីរ៉ង់ដំបូង​កាល​ពី​ឆ្នាំ​២០១៥​ហើយ​ឆ្នាំ​២០១៩​បង្ហាញក្នុងពាន Asian Cup ហើយ​រូប​គេ​ក៏​លេង​ក្នុង​វគ្គ​ជម្រុះ​២០១៨ World Cup ផង​ដែរ។ រូប​គេ​ធ្លាប់​លេង​នៅ​ក្លិប Sepahan, FC Rostov (ខ្ចី​ជើង) និង​ Rubin Kazanហើយ​រដូវ​កាល​២០១៩​រូប​គេ​ក៏​មក​លេង​នៅZenit St. Peterburg ​ដល់​បច្ចុប្បន្ន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628