បាល់ទាត់

ក្លិបអង់គ្លេសមួយចំនួន​អាច​នឹងប្រើប្រាស់​ទឹកដីកណ្ដាល​ធ្វើ​កីឡដ្ឋាន​ប្រកួត​បញ្ចប់​លីគ​រដូវ​កាល​នេះ

តាម​រយៈព័ត៌មាន​លេច​លឺចុង​ក្រោយ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ បានបង្ហាញថាបាល់ទាត់ក្របខ័ណ្ឌ Premier League អាចនឹងវិលត្រឡប់មកវិញ ហើយកីឡដ្ឋាន Old Trafford របស់ Manchester Unitedអាច​នឹង​យក​ធ្វើ​ជា​ទីលាន អព្យាក្រិត (ទឹក​ដី​កណ្ដាល)សម្រាប់​ក្រុម​ខ្លះដែល​មិន​អាចលេង​លើកីឡដ្ឋាន​របស់​ខ្លួន​ដោយ​សារតែ​ស្ថានភាព Covid19 ក្នុង​តំបន់​នោះ​ផ្ទុះខ្លាំង។

កីឡដ្ឋានចំនួន ៨ សម្រាប់​ធ្វើ​ជា​ទីតាំង​ប្រកួតទឹក​ដី​កណ្ដាលត្រូវបានជ្រើសរើសដោយផ្អែកលើទីតាំងភូមិសាស្ត្ររបស់ពួកគេ ហើយ​កីឡដ្ឋាន​ទាំងនេះ​នឹង​ត្រូវ​យក​មក​រៀប​ចំ​ការ​ប្រកួត​ដើម្បី​បញ្ចប់​លីគរដូវ​កាល​២០១៩/២០។ ខាងក្រោម​ជាទីតាំងដែលមានសក្តានុពលដើម្បីបញ្ចប់រដូវកាលនៃក្របខ័ណ្ឌ Premier League។

  • Brighton’s The Amex និង Southampton’s St Mary’s Stadium – ភាគខាងត្បូង
  • West Ham’’s London Stadium និង Arsenal’s Emirates Stadium – ទីក្រុងឡុងដុង
  • Leicester’s King Power Stadium និង Aston Villa’s Villa Park – ភាគកណ្ដាលប្រទេស
  • United’s Old Trafford និង Manchester City’s Etihad Stadium – ភាគពាយព្យ

កីឡដ្ឋាន Anfield របស់ Liverpool, Stamford Bridge របស់ Chelsea និងជាពិសេសកីឡដ្ឋាន Wembley ដែល​គេបានទុក​ចោលអំឡុង​ Covid-19 ជាជម្រើសសក្តានុពលផ្សេង​ទៀត ដើម្បី​ចៀសវាងការ​ឆ្លង​រីករាលដាលកាន់​តែ​ខ្លាំង​ដោយ​សារ​អ្នក​គាំទ្រ។

តាម​រយៈ​ព័ត៌មាន​មួយចំនួន​បង្ហាញ​ថា មិនមានក្លឹបណាមួយអាចលេងនៅទឹកដីរបស់ពួកគេបានទេ ខណៈដែលមន្រ្តីក្របខ័ណ្ឌ Premier League កំពុងសម្លឹងមើល ‘ធានាឱ្យបាននូវកម្រិតស្មើភាពគ្នាមួយក្នុងចំណោមក្លិប​ទាំងអស់​ ដើម្បី​ទប់​ស្កាត់ការរីករាលដាលនៃ Covid-19៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628