បាល់ទាត់

អតីត​គ្រូ​បង្វឹក​ថៃ​ម្នាក់ថា​ខ្សែ​ប្រយុទ្ធសញ្ជាតិ​ថៃ​ល្អៗជិត​ផុតពូជហើយ​ក្រោយក្លិបនានានាំ​ចូល​ខ្សែប្រយុទ្ធបរទេសច្រើនពេក

ក្រុមជម្រើស​ជាតិ​ថៃកំពុងប្រឈម​មុខ​ជាមួយ​បញ្ហា​ខ្វះខាតខ្សែ​ប្រយុ​ទ្ធដែលមានសមត្ថភាពមិនល្អ​គ្រប់​គ្រាន់​ មក​ជំនួស​ប្រធាន​ក្រុម Teerasil Dangda ក្នុង​ក្រុមឈុត​ធំ។

Teerasil Dangda មាន​វ័យ​៣១​ឆ្នាំ​ទៅ​ហើយ គាត់​នៅ​តែជា​ខ្សែ​ប្រយុទ្ធសំខាន់ក្នុង​ការ​ប្រកួត​ជា​ច្រើន​នា​ពេល​កន្លង​មក​ ពិសេស​ក្នុងការ​ប្រកួត​ជម្រុះ​ World Cup និង​ AFF Suzuki Cup ហើយ​រូបគេ​គឺ​ជា​ក្ដី​កង្វល់​មួយ​របស់​ប្រទេស​ជា​ច្រើន​ដែលត្រូវ​លេង​ត​ទល់​គ្នា​ជាមួយ​ថៃ។

អតី​ត​គ្រូ​បង្វឹក​ឈុត U19 ថៃ​ម្នាក់​លោក Somchai Chuayboonchum គិត​ថា​បញ្ហា​មក​ពី​ក្រុម​ឬ​ក្លិប​នានា​ក្នុង​លីគកំពូល​ថៃ​ចូល​ចិត្ត​ប្រើ​ប្រាស់​កីឡាករបរទេស​ក្នុង​តំបន់ប្រយុទ្ធ។

” Thai League កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ក្នុង​មួយរយៈ​កាល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ហើយ​ក្លិប​នានា​ដាក់​គោលបំណង​ជោគជ័យ​រយៈ​ពេល​ខ្លី។ អីចឹង​ហើយ​ពួក​គេ​ចាំបាច់​ត្រូវ​នាំ​ចូល​ខ្សែ​ប្រយុទ្ធបរទេស​ដែល​មាន​គុណភាព​ហើយ​លក្ខខ័ណ្ឌបែបនេះ​ បាន​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធសញ្ជាតិ​ថៃ​ស្ថិត​ក្នុង​ជម្រើស​បម្រុង​និង​មានឱកាសសតិច”។

អតីត​គ្រូ​បង្វឹក​ក្លិប Chonburi រូបនេះ​បន្ថែម​ទៀត​ថា រជ្ជកាលរបស់ Teerasil ក្នុង​ក្រុមជម្រើស​ជាតិ​គឺ​បាន​ផុត​បន្តិច​ម្ដងៗ​ហើយ​ពេល​នេះ​ក៏​ជា​វេលា​ដែល​ខ្សែ​ប្រយុទ្ធវ័យក្មេង Suphanat Mueanta មក​បង្ហាញសមត្ថភាព​ដែរ ខណៈ​អ្នកជំនាញបាល់ទាត់​ជា​ច្រើន​គិត​ថា​ខ្សែ​ប្រយុទ្ធវ័យ​១៧​ឆ្នាំ​រូបនេះ​អាច​ជំនួស​ខ្សែ​ប្រយុទ្ធក្លិប​ជប៉ុន Shimizu S-Pulse បាន​យ៉ាងសក្តិសម។

Teerasil បង្ហាញខ្លួន​ក្នុង​ជម្រើសជាតិ​បាន​១០៤​ប្រកួត​ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​ហើយ​រក​បាន​៤៥​គ្រាប់​ផង​ដែរ៕

 

 

 

.

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628