បាល់ទាត់

Ho Chi Minh City FC​ បរាជ័យនាំ​កូន​ប្រុស Rivaldo មក​រួម​ក្រុម​ជាមួយ Nguyen Cong Phuong

កាសែតវៀតណាម​បាន​រាយការណ៍​កាល​ពី​ម្សិលមិញ​ថា​ក្លិប​ជើង​ឯកលីគ​កំពូល​វៀតណាមរដូវ​កាល​២០១៩​ Ho Chi Minh City FC បានបរាជ័យ​នាំ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Rivaldinho មក​រួម​ក្រុម​ក្នុង​រដូវ​កាល​២០២០។

រូប​គេ​គឺ​ជាកូនប្រុស​របស់​វីរបុរសសញ្ជាតិប្រេស៊ីល Rivaldo ហើយគ្មាន​បំណងមក​លេង​នៅ​វៀតណាម​នោះ​ទេ ដោយ​រូប​គេ​ចង់​ទៅ​សាងកេរ្មិ៍ឈ្មោះ​នៅ​ទ្វីប​អឺរ៉ុប​វិញ។ Rivaldinho បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លិប FC Viitorul Constanta ក្នុង​លីគកំពូល​រូម៉ានី​ហើយ​កុងត្រា​ផុត​កំណត់​នៅ​ឆ្នាំ២០២១។

មន្រ្តី​ក្លិប Ho Chi Minh City FC  បាន​និយាយ​ថា៖“​គាត់​ជាកីឡាករ​វ័យក្មេងម្នាក់​ដែល​ចង់​ស្វែង​រកឱកាស​លេង​ក្នុង​តំបន់​អឺរ៉ុប​ដែល​ជា​កន្លែង​ឪពុករបស់​គាត់​សាងភាពល្បីល្បាញ​ហើយ អាស៊ីអាគ្នេយ៍គឺជាកន្លែងមួយ​ដែល​ពួក​គេ​មិន​សូវ​ស្គាល់។ ភ្នាក់ងារ​របស់ Rivaldinhoបាន​ណែនាំយើង ហើយ​ពួក​យើងមិន​បានទៅ​មើល​គាត់​នៅ​នោះ​ទេដោយ​សារ​តែ​គុណផល(performance)របស់​គាត់។ គាត់​បាន​បដិសេធសំណើ​របស់​យើង​នោះ​ពេល​នោះ”។

អីចឹង​ក៏​ដោយ! ប្រភព​ពី​ក្លិប Ho Chi Minh City FC បាន​បញ្ជាក់​ថា​កាល​ពី​ថ្មី​ៗ​នេះ​ពួក​គេ​បាន​ធ្វើ​ការ​ពិភាក្សា​ជា​លើក​ទី​២​ជាមួយ​កីឡាករ​ដើម្បី​នាំ​យក​កូន​ប្រុស​អតីត​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​រូបនេះ​មក​លេង​នៅ​វៀតណាម។ ថ្នាក់​ដឹកនាំក្លិប​មាន​បំណង​ចំណាយ​លុយ ៨០ម៉ឺនផោន​សម្រាប់​តម្លៃ​ខ្លួន​ហើយ​ចង់​បាន​កីឡាករ​ម្នាក់​នេះ​មក​ចាប់​ដៃគូក្នុងតំបន់​ប្រយុទ្ធជាមួយ Nguyen Cong Phuong ក្នុង​ការ​ប្រកួត​ប្រជែង​នៅ V-League 1។

ក្លឹប Ho Chi Minh City FC ក៏បាននាំយកកីឡាករក្នុងស្រុកល្បី ៗ ជាច្រើនរូបមកពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀត ដោយសា​តែ​ពួក​គេមានបេសកម្មប្រជែងយក​ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628