បាល់ទាត់

ដល់​ដំណាក់កាល​សន្សំលុយ Real Madrid គ្រោងលក់​កីឡាករចេញ​យកលុយរើសកីឡាករថ្មី

ក្រុម Real Madrid គ្រោងនឹងដកកីឡាករ ៥ នាក់ចេញពីក្រុមឈុតដំបូងរបស់ខ្លួន ខណៈដែលពួក​គេកំពុងចាប់ផ្តើម​រងការខាតបង់ប្រាក់ចំណូល​ហើយ​ដំណោះស្រាយគឺថា ពួកគេត្រូវលក់ឬខ្ចីកីឡាករមួយចំនួន ដើម្បីអាចនាំមកនូវកីឡាកររបស់​ខ្លួនដែលមានទេពកោសល្យថ្មីៗ។

មុន​ពេល​ដែល​កីឡាករត្រូវ​នាំ​ចូល ចាំបាច់​ណាស់​ត្រូវ​តែ​មានកីឡាករ​ចេញ។​ នេះ​គឺ​ជាសារមក​ពី​ថ្នាក់​ដឹកនាំរបស់​កីឡដ្ឋានBernabéu សម្រាប់​រដូវ​កាល​ដោះដូរ​កីឡាករក្នុង​ពេល​វេលាបន្ទាប់។ ក្លិប​ចាំបាច់​ត្រូវ​លក់​កីឡាករ​យ៉ាង​ហោច​ណាស់៥​នាក់។ កីឡាករ​ដែល Real Madrid កំពុងដាក់​លក់​លើ​ទីផ្សារ​មាន ​James, Bale, Lucas Vazquez និង Mariano។

ពួក​គេ​នឹង​អនុញ្ញាតិ​ឲ្យ Marcelo ចាក​ចេញ​ហើយ​ Madrid ក៏​បាន​សម្រេច​លើ​ជោគវាសនា​ដោយ​រង់ចាំ​សំណើសម្រាប់​ក្លិប​ដែល​ចង់​បាន Nacho។ កីឡាករ​ដទៃ​ទៀត​នឹង​ត្រូវ​ដាក់​ឲ្យ​ខ្ចី​ជើង​ដែល​មានដូចជា Reinier និង Brahim ជាដើម។ ពួក​គេចាំបាច់​ត្រូវ​សម្អាតកីឡាករ​ដែល​មិនចង់​បាន​ ហើយ​ចុះ​កុងត្រា​យក​កីឡាករ​ថ្មី ប៉ុន្តែ​ពួក​គេត្រូវ​អត់ធ្មត់។ អ្នក​ដែល​ត្រឡប់​មក​វិញ​ពី​កុងត្រា​ខ្ចី​ជើង​មាន Achraf, Odegaard, Ceballos, Reguilón និង Kubo។

នៅពេលនេះមានតែការប៉ាន់ស្មានថាតើក្លឹបនឹងបាត់បង់ប្រាក់ចំណូលប៉ុន្មាន។ គ្មាននរណាម្នាក់ដឹងច្បាស់ថាតួលេខចុងក្រោយនឹងទៅជាយ៉ាងណាទេ។ ប្រសិនបើលីកចាប់ផ្តើមឡើងវិញរឿងតែមួយគត់គឺប្រាកដថាក្លិប​ទទួល​បាន​លុយ​ពីសិទ្ធិផ្សាយ។ លោក Irene Lozano មានប្រសាសន៍ថា“ ការខាតបង់នឹងកើតឡើងដោយសារតែការលក់សំបុត្រនិងទីផ្សារ ទោះយ៉ាងណា ការ​ប្រកួត​ត្រូវ​លេង​បែប​បិទទ្វារ ហើយរហូតទាល់តែរកឃើញវ៉ាក់សាំងឬការព្យាបាលប្រកបដោយប្រសិទ្ធភាព​ទើប​អាច​លេង​វិញ​បាន​ដូច​ធម្មតា”។

ក្លឹបមានការព្រួយបារម្ភអំពីប្រាក់ចំណូលសរុបរបស់ខ្លួនដែលត្រូវបានគេសន្មត់ថាខាតបង់ ៨២២ លានអឺរ៉ូ។ អ្វីដែលបាត់​បង់​គឺ ១៦២ លានអឺរ៉ូអំពីការ​លក់សំបុត្ររដូវកាលនេះ កាតសមាជិក។ ខាតបង់ការលក់សំបុត្រ ១០៩ លានអឺរ៉ូសម្រាប់ការប្រកួតមិត្តភាព និងការប្រកួតប្រជែងអន្តរជាតិ ១៨០ លានអឺរ៉ូសម្រាប់សិទ្ធិទូរទស្សន៍ផ្សាយ ហើយ ៣៧១ លានផោនសម្រាប់ទីផ្សារទូទៅ។

ប្រសិនបើពួកគេខាតបង់ត្រឹមតែ ២០ ភាគរយនៃប្រាក់ចំណូល​ទាំងអស់​នោះ នោះវានឹងមានចំនួន ១៦៥ លានអឺរ៉ូតិចជាងលុយបម្រុងទុករបស់ពួកគេ។ការ​ចំណាយ​លើ​ប្រាក់ឈ្នួលឲ្យ​កីឡាករ ក្លាយជាបញ្ហានៅពេលនេះ ព្រោះត្រូវ​ចំណាយ​ជាប្រចាំ ៧៤១ លានអឺរ៉ូ។ បញ្ហាមួយទៀតគឺពួក​គេ​ត្រូវ​បង់ថ្លៃ ៥៤ លានអឺរ៉ូ​ដល់​អ្នក​គាំទ្រវិញដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនាសម្រាប់​មួយរដូវ​កាល​ពេញ។ ប្រសិនបើការ​ប្រកួតនៅសល់នៃរដូវកាលនេះត្រូវលេង​បិទទ្វារ ពួកគេនឹង​ត្រូវ​សងលុយ​ពាក់កណ្ដាល​ទៅ​អ្នក​គាំទ្រ​វិញ។ ការបិទសារមន្ទីររបស់ក្លឹបមិន​ឲ្យ​មាន​អ្នក​ចូល​មើល ក៏​បាត់​បង់​ចំណូល ហើយក្លិប​មិន​បានធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ក៏បាត់​ចំណូលដែរ។ នោះអាចមានន័យថាជាក្លិបបាត់បង់ចំណូលបន្ថែមទៀតចំនួន ២៥ លានអឺរ៉ូ។

ការកាត់បន្ថយប្រាក់បៀវត្សដែលកីឡាករក្នុងក្រុមបានយល់ព្រមគឺ ១០% (ប្រសិនបើការប្រកួតប្រជែងកើតឡើង) ហើយក្លិបនឹងសន្សំបាន ៤៥ លានអឺរ៉ូ។ ពួក​គេ​នៅ​តែកាត់​បន្ថយ​ប្រាក់​ឈ្នួល​កីឡាករមួយចំនួន​ទៀត​ដូច​ជា  Bale (៣០លានអឺរ៉ូក្នុងមួយឆ្នាំ) James (១៨លានអឺរ៉ូ) Mariano (៨លាន​អឺរ៉ូ)​ Brahim និង Odriozola (លានអឺរ៉ូ )Ceballos (៦លានអឺរ៉ូ)​ ហើយ Vallejo(៤លាន​អឺរ៉ូ)៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628