បាល់ទាត់

Neymar បដិសេធប្រាក់បន្ថែម​១០០លានអឺរ៉ូពី PSG ស្រួល​រក​ច្រកចេញទៅ Barcelona វិញ

កាសែត​អេស្ប៉ញ  Mundo Deportivo បាន​រាយការណ៍​ថា Neymar បាន​បដិសេធសំណើមួយមាន​តម្លៃ​១០០លានអឺរ៉ូ​ពី PSG ដែល​ជា​សំណើផ្ដល់ប្រាក់បន្ថែមសម្រាប់​ការបន្តកុងត្រា​ថ្មីពីលើ​កុងត្រាចាស់​ដែល​ផុត​កំណត់​នៅ​ឆ្នាំ​២០២២ ​​ហើយ​ប្រភព​ខាង​លើ​បញ្ជាក់​ថា Neymar អត់​ចង់​បាន​ទេ​ហើយ​កំពុងរក​ច្រក​មក​ Barcelona វិញ។

គេដឹងជាទូទៅថាស្ថានភាពហិរញ្ញវត្ថុរបស់ FC Barcelona ពេល​នេកាន់តែតែមានសភាពអាក្រក់ទៅ ៗ ដោយសារស្ថានភាព​ការ​ឆ្លង​វីរុសកូរ៉ូណា  ហើយ​ពេល​នេះមិនមែនវេលា​ដ៏​ល្អដែលអនុញ្ញាតឱ្យ Barcelona ចុះហត្ថលេខាលើកីឡាករដែលមានតំលៃថ្លៃដូច Neymar នោះទេ។ លោក Javier Tebas ប្រធាន LaLiga បញ្ជាក់​ថា​ ស្ថានភាព​បែប​នេះ Barcelona មិន​អាច​ចុះ​កុងត្រា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួនថ្លៃៗបាន​ទេ ជា​តួរយ៉ាង​ដូច​ដែលព័ត៌មាន​ចុះ​ផ្សាយ​ថា ពួក​គេ​ចង់​បាន Neymar និង​​ខ្សែ​ប្រយុទ្ធក្លិប Inter កីឡាករ Lautaro Martinez ជាដើម។

” បច្ចុប្បន្ននេះក្លឹប (FC Barcelona) មិនមានសមត្ថភាពធ្វើការចុះហត្ថលេខាលើ​កីឡាករមាន​តម្លៃខ្លួនថ្លៃៗទាំងនេះទេ។ គិត​លើស្ថានភាពនាពេលបច្ចុប្បន្ន វាមិនអាចទៅរួចទេ” ។

កាល​ពី​ខែ​មុន កាសែត​មាន​មូលដ្ឋាន​នៅតំបន់​កាតាឡាន់​ Sport English បាន​រាយការណ៍​ថា PSG មាន​គម្រោងដាក់​សំណើបន្តកុងត្រា​ថ្មី​ឲ្យ​ Neymar ដើម្បី​រក្សា​កីឡាករ​ប្រេស៊ីល​ដល់​ឆ្នាំ​២០២៥ ហើយក្លិបយល់​ព្រម​ចំណាយ​លុយ​៣៨លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ​សម្រាប់​ប្រាក់ឈ្នួល៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628