បាល់ទាត់

Darmian ថា Rashford មានសមត្ថភាពដូច Mbappe និងអាចឈ្នះ Ballon d’Or ពេលខាងមុខ

អតីតមិត្តរួមក្រុមនៅក្លិបបិសាចក្រហម Manchester United កីឡាករ Matteo Darmian បានកោតសរសើរថា ខ្សែប្រយុទ្ធវ័យជំទង់ Marus Rashford គឺមានសមត្ថភាពប្រហាក់ប្រហែលនឹងកីឡាករបារាំង Kylian Mbappe ហើយនឹងមានសង្ឃឹមប្រជែងពានរង្វាន់ឯកត្តជន Ballon d’Or នាពេលខាងមុខថែមទៀត។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ The Guardian កីឡាករ Matteo Darmian ដែលទើបចាកចេញពីទឹកដី Old Trafford ក្នុងរដូវកាល២០១៩/២០២០ នេះទៅចូលរួមជាមួយក្លិបអ៊ីតាលី Parma បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដូចតទៅៈ

៉ ខ្ញុំនៅតែចាំបានថា ពេលដែល Marus Rashford ចូលរួមហ្វឹកហាត់លើកដំបូងក្នុងឈុតធំរបស់ Manchester United ខ្ញុំបានគិតក្នុងចិត្តថា wow គេគឺជាក្មេងដ៏មានទេពកោសល្យមួយរូប។ រូបគេបានបង្កើតការចាប់អារម្មណ៍ជាច្រើន បើគិតទៅតាមអាយុដូចគ្នានាគ្រានោះ ជាមួយបណ្តាកីឡាករក្មេងៗ ដទៃទៀត។ ខ្ញុំជឿថា ប្រសិនបើរូបគេព្យាយាមបន្ថែមទៀត Rashford នឹងអាចប្រជែងយកពាន Ballon d’Or នាពេលខាងមុខ។ សម្រាប់ខ្ញុំគិតថា Rashford គឺមានសមត្ថភាពដូចនឹង Kylian Mbappe ។  ៉ 

Marus Rashford ក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់លោក Ole Gunnar Solsjkaer កំពុងតែធ្វើបានយ៉ាងល្អ ដោយបង្ហាញខ្លួនបានសរុបតែ ៣១លើក អាចរកបានដល់ទៅ ១៩គ្រាប់ ខណៈបើប្រៀបធៀបនឹងរដូវកាលមុនៗ កន្លងមករូបគេបានរកគ្រាប់បាល់លើសពីរៀងរាល់រដូវកាល។ ចាប់តាំងពីតម្លើងមកឈុតធំក្នុងរដូវកាល២០១៥/២០១៦ ទល់សព្វថ្ងៃកីឡាករវ័យ ២២ឆ្នាំរូបនេះបានរួមចំណែកជួយ Manchester United ឈ្នះពាន ៤ដងរួមមាន FA Cup , EFL Cup , UEFA Europa League និងពានបើករដូវកាល៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628