បាល់ទាត់

ដំណឹងល្អ៖ Buindesliga ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១៥ឧសភាក្រោយរដ្ឋាភិបាលអាល្លឺម៉ង់បើកភ្លើងបៃតង

នៅថ្ងៃពុធនេះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នឹងនិយាយជាមួយនាយករដ្ឋមន្រ្តីនៃរដ្ឋទាំង ១៦ របស់ប្រទេសអាល្លឺម៉ង់អំពីការបន្ធូរបន្ថយនៃការរឹតបន្តឹងដែលត្រូវបានអនុវត្តដោយសារតែការរីករាលដាលនៃជំងឺឆ្លង កូវីដ១៩។

ការសម្រេច​ចិត្ត​លើ​ការ​បើក​ឲ្យ​លេង​នៅ​ក្របខ័ណ្ឌ Bundesliga និង Bundesliga 2 ក៏​រំពឹង​ថា​កើត​ឡើង​ដែរ ហើយ​របាយការណ៍​កាល​ពី​ម្សិលមិញ​ហាក់​ជា​សញ្ញាល្អ​សម្រាប់​បាល់​ទាត់​អាល្លឺម៉ង់។ តាម​កាសែត Reuters និង​កាសែត​ដទៃទៀត បានឲ្យ​ដឹង​ថា ការ​ពិភាក្សាដំណើការ​យ៉ាង​រលូន​ហើយ Bundesliga គ្រោង​នឹង​ត្រឡប់​មក​វិញ​ផង​ដែរ។

នេះ​មានន័យ​ថា​ការ​ត្រឡប់​មក​វិញ​របស់​បាល់​ទាត់​អាល្លឺម៉ង់​គឺ​ជាការ​លេង​ឡើង​វិញមុន​គេ​ និង​លើក​ដំបូង​ចាប់​តាំងបាល់​ទាត់​ត្រូវ​ផ្អាកដោយ​សារការ​រីករាលដាល​នៃវីរុសកូវីដ១៩។ កាសែត WAZ រាយការណ៍​ថា ការ​ប្រកួតដំបូង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៥​ឧសភា​គឺ​មាន​រយៈ​ពេល​តែ​៩ថ្ងៃ​ក្រោយ​ការ​សម្រេច​​ចិត្ត​ប៉ុណ្ណោះ។

របាយការណ៍ដដែលបានបញ្ជាក់ថាលីកនឹងចាប់ផ្តើប្រកួតសប្ដាហ៍ទី២៦តែម្ដង ខណៈ​ដែល​តាមកាលវិភាគចាស់លេង​នៅថ្ងៃ​ទី​២៥​មីនា៕

  • Fortuna Düsseldorf v SC Paderborn
  • Augsburg v Wolfsburg
  • Borussia Dortmund v Schalke 04
  • Eintracht Frankfurt v Borussia M’Gladbach
  • Hoffenheim v Hertha BSC
  • Köln v Mainz 05
  • RB Leipzig v SC Freiburg
  • Union Berlin v Bayern Munich
To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628