បាល់ទាត់

កូនកាត់៣សញ្ជាតិ កំពុងលេងនៅលីគអង់គ្លេស ប៉ងចូលជម្រើសជាតិម៉ាឡេស៊ីឈុតធំ

កីឡាករកូនកាត់ដែលមានឈាមជ័រម៉ាឡេស៊ី-ចាម៉ៃកា និងបានកើតនៅប្រទេសអង់គ្លេស Kobe Jae Chong ត្រូវបានរាយការណ៍ថាមានសេចក្តីប៉ងប្រាថ្នាលេងឲ្យជម្រើសជាតិម៉ាឡេស៊ីឈុតធំ នាពេលខាងមុខ។ 

កីឡាករខាងលើទើបតែមានអាយុ ១៨ឆ្នាំប៉ុណ្ណោះ ខណៈដល់ពេលពេញវ័យនឹងអាចមានសិទ្ធិជ្រើសរើសជម្រើសជាតិឈុតធំ ដើម្បីចូលរួមដែលរូបគេអាចមានសិទ្ធិជ្រើសរើសដល់ទៅ៣ប្រទេសដូចជា ម៉ាឡេស៊ី និងចាម៉ៃកា (អាស្រ័យម្តាយឪពុក) ឬអាចជ្រើសរើសលេងឲ្យ អង់គ្លេស (អាស្រ័យទីកន្លែងកំណើត) ។

យ៉ាងណាក៏ដោយ Kobe Jae Chong ត្រូវបានសារព័ត៌មានម៉ាឡេស៊ី Voketfc បានផ្សាយបង្ហាញថា កន្លងមករូបគេបានធ្លាប់ធ្វើការទាក់ទងជាមួយតំណាងសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ដើម្បីជួយឲ្យមានឳកាសលេងជម្រើសជាតិម៉ាឡេស៊ី នាពេលពេញវ័យ។  ស្របពេលនេះដែល កន្លងទៅថ្មីៗ រូបគេក៏ត្រូវបានឧស្សាហ៍ឃើញបង្ហោះក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន Instagram ដោយតែងលើកឡើងពីជម្រើសជាតិម៉ាឡេស៊ី តាមរយៈអក្សរ និងរូបភាពជាដើមរួមផង។

កីឡាករកើតឆ្នាំ២០០១ នៅទីក្រុង Birmingham នាចក្រភពអង់គ្លេសរូបនេះ បានលេងក្នុងតំណែងបម្រើការពារ ខណៈសព្វថ្ងៃកំពុងលេងក្នុងឈុតធំនៃក្លិប Redditch United FC ជាសមាជិកលីគលំដាប់ទី៧ អង់គ្លេស ។

កន្លងមក Kobe Jae Chong បានផ្តើមអាជីពបាល់ទាត់ជាយុវជនរបស់ក្លិប West Bromwich Albion ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ មុនចាកចេញទៅកាន់ប្រទេសអ៊ីតាលី រួមរស់ជាយុវជនរបស់ក្លិប Cagliari Calcio រហូតដល់ឆ្នាំ២០១៨ ទើបត្រឡប់មកលេងនៅក្លិបមួយចំនួននៅលីគលំដាប់ក្រោមៗ ក្នុងប្រទេសអង់គ្លេស៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628