បាល់ទាត់

Manchester United ​​កោះហៅ​កីឡាករ​របស់​ខ្លួន​មក​អង់គ្លេស​ទាំងអស់ តែគ្មានគម្រោងហ្វឹកហាត់ទេ

Manchester United បាន​កោះហៅ​កីឡាកររបស់​ពួក​គេ​ដែល​មិន​នៅ​ក្នុង​ចក្រភពអង់គ្លេស​ឲ្យ​ត្រឡប់​មក​វិញ​ទោះ​បី​ជា​ពួក​គេ​មិន​ទាន់​មានគម្រោង​ចូល​ហ្វឹកហាត់​វិញ​ក៏​ដោយ​។

សមាជិកនៃក្រុមកីឡាកររបស់​លោក Ole Gunnar Solskjaer ដែលបានឃ្លាតឆ្ងាយទៅក្រៅប្រទេសក្នុងកំឡុងពេលមានជំងឺរាតត្បាត covid-19​ឆ្លងត្រូវបានគេប្រាប់ឱ្យវិលត្រឡប់មកប្រទេសអង់គ្លេសវិញនៅសប្តាហ៍នេះ។ តាម​ប្រភព ESPN កីឡាករ​ទាំងអស់​មិន​ទាន់​បាន​ឲ្យ​អនុញ្ញាតិ​ឲ្យ​ទៅ​កាន់​កន្លែង​ហ្វឹកហាត់នៅ Carrington នោះ​ទេ ​ខណៈ​ដែល​ទី​នោះ​បាន​បិទ ហើយ​បុគ្គលិកនានា​បាន​ចាក​ចេញ​បន្ទាប់​ពី​លីគ​បាន​ផ្អាក​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​១៣ខែ​មីនា។

Bruno Fernandes, Fred, Victor Lindelof និង Sergio Romero គឺ​ជាកីឡាករ​ដែល​អនុញ្ញាតិ​ច្បាប់​ឲ្យ​ចាក​ចេញ​ពី​អង់គ្លេស​​បន្ទាប់ពីពិគ្រោះយោបល់ជាមួយ Solskjaer និងបុគ្គលិកពេទ្យរបស់ក្លឹប។ Bruno បាន​ត្រឡប់​មក​វិញ​ហើយ​ខណៈ​កីឡាករ​ដទៃ​ទៀត​ដែល​នី​ក្រៅ​ប្រទេស​អង់គ្លេស​ក៏​បាន​រៀប​ចំ​ខ្លួន​ត្រឡប់​មក​វិញ​ដែរ។

ក្លឹបមិនរំពឹងថាកីឡាករដែលមកពីបរទេសនឹងត្រូវដាក់ឱ្យនៅដាច់ពីគ្នាលើសពីវិធានការណ៍ដែលបានដាក់ចេញដោយរដ្ឋាភិបាលអង់គ្លេស​ទេ។ ក្របខ័ណ្ឌ Premier League សង្ឃឹមថានឹងបន្តយុទ្ធនាការបញ្ចប់រដូវ​កាលនេះក្នុងខែមិថុនា ហើយ​ការ​ប្រកួត​ត្រូវ​លេង​នៅ​ទឹក​ដី​កណ្ដាល​បែប​បិទទ្វា ប៉ុន្តែសំណើនេះមិនទាន់បាន​បើក​ភ្លើង​ខៀវ​នៅ​ឡើយ​ទេ។

Manchester United call all players back to U.K. - sources ...

កីឡាកររបស់ក្រុមបិសាចក្រហមក៏​ដូជ​ជា​ក្រុម​កីឡាកររបស់​ក្លិប​ដទៃ​ទៀត​ដែរ ដោយបានហ្វឹកហាត់នៅផ្ទះមានជំនួយពីកម្មវិធីពង្រឹងកាយសម្បទាដោយ​ខ្លួនឯង និងឧបករណ៍ជំនាញផ្សេងៗ។ ក្រុមរបស់ Solskjaer ឈរនៅលេខ ៥ ក្នុងតារាងមាន ៣ ពិន្ទុតាមពីក្រោយក្រុមលេខ ៤ Chelsea ខណៈ​នៅសល់ ៩ ប្រកួតទៀត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628