បាល់ទាត់

កីឡាករបាល់​ទាត់​សញ្ជាតិ​អ៊ីរ៉ង់ដំបូង​ស្លាប់​ដោយ​សារឆ្លងវីរុស covid-19

Mohsen Bavi ជា​កីឡាករ​របស់​ក្លិប Shariati Kut-e Abdullah Karun ក្នុង​ខេត្ត Ahvaz​ របស់​ប្រទេស​អ៊ីរ៉ង់​បាន​ស្លាប់​ដោយ​សារ​ការ​ឆ្លង​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​អង្គារ៍។

កីឡាករ​ម្នាក់​នេះ​ក៏​ធ្លាប់​មាន​ប្រវត្តិ​លេង​ឲ្យ​ក្រុម Esteghlal Ahvaz ដែល​បច្ចុប្បន្ន​ជា​ក្លិប​បាល់​ទាត់​ខ្លាំង​មួយ​ក្នុង​លីគ​កំពូល​អឺរ៉ង់។ តាម​រយៈ​កាសែត IRNA បាន​ឲ្យ​ដឹង​ថា​កីឡាករ​ម្នាក់​នេះ​គឺ​ជា​កីឡាករ​សញ្ជាតិ​អីរ៉ង់​មុន​គេ​ដែល​ស្លាប់​ដោយ​សារ​កូរ៉ូណា។ លោក Kianoush Jahanpour អ្នក​នាំពាក្យរបស់​ក្រសួងសុខាភិបាលអីរ៉ង់​បាន​និយាយ​ថា នៅ​ប្រទេស​អីរ៉ង់​មាន​អ្នក​ឆ្លង​វីរុស​ដ៏​សាហាវ​នេះ​សរុប ៩៩៩៧០នាក់​ហើយ​ហើយ​មាន​អ្នក​ស្លាប់ ៦៣៤០នាក់។

គ្រប់​សកម្មភាពកីឡារបស់អីរ៉ង់​ក៏​ត្រូវ​ផ្អាកសកម្មភាព​ចាប់​ពី​ខែមីនាដោយ​សារកាសរ​រីករាលដាល​នៃ​វីរុសកូវីដ១៩​នេះ​ដែរ។  ក្នុង​ពិភពលោក​!​វីរុស​នេះ​បាន​សម្លាប់មនុស្ស២៥៨៨៧៣​នាក់ហើយ​អ្នក​ឆ្លង​ជាង​៣៧០០០០០នាក់៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628