បាល់ទាត់

Jadon Sancho ចាត់​ទុក​ខ្សែប្រយុទ្ធម្នាក់នេះជា​កីឡាករ​ក្នុង​ដួង​ចិត្ត​ហើយ​ទម្លាយ​លក្ខណៈពិសេសមួយ

បទសម្ភាសន៍ចុងក្រោយរបស់ Jadon Sancho ប្រាកដជាធ្វើឱ្យអ្នកគាំទ្រក្លឹបបិសាចក្រហមរំភើបចិត្តជាខ្លាំងជាមួយនឹងខ្សែបម្រើប្រយុទ្ធស្លាបមាន​ទំនាក់​ទំនងផ្ទេរ​មក Old Trafford រូបនេះ បានទម្លាយថាWayne Rooney គឺ​ជាការបំផុសគំនិតបាល់ទាត់ដ៏ធំបំផុតរបស់ខ្លួន។

និយាយ​ក្នុង​ប៉ុសយូធូប​របស់​ក្រុមជម្រើស​ជាតិអង់គ្លេស​កីឡាករ​វ័យ​២០​ឆ្នាំ​ថា៖” បើ​សួរ​ខ្ញុំ​ថា​តើ​នរណា​ទៅ​ដែល​ខ្ញុំ​ចូល​ចិត្ត​មើល​ការ​ប្រកួត​ពេល​ខ្ញុំនៅ​ក្មេង។ ខ្ញុំប្រហែលជានិយាយថា Rooney ហើយ”។

“ខ្ញុំនិយាយ​ថា​ Rooney ! ព្រោះគាត់បានធ្វើរឿងដែលមិននឹកស្មានដល់នៅ Man United សូម្បីតែនៅ Everton នៅពេលគាត់បង្ហាញខ្លួនលើកដំបូងក្នុង​អាជីពក៏ដោយ។ គាត់ពិត​ជា​អស្ចារ្យណាក្នុង​ចំណោម​កីឡាករ​ដែល​មាន​វ័យ​ស្របាលគាត់​នៅ​ពេល​នោះ “។

គេជឿថាបិសាចក្រហម​កំពុង​ក្លាយ​ជា​ក្លិប​ឈាន​មុខ​គេ​ក្នុង​ការ​ចុះ​កុងត្រា​យក Sancho ទោះ​បី​ជា​កាល​ពី​ថ្មីៗ​នេះ​អនុប្រធានក្លិបលោក Ed Woodward បាន​បដិសេធ​ការ​ចំណាយ​លុយ​ធំ​ចុះ​កុងត្រាកីឡាករ​ក្នុង​ទីផ្សារដោះដូរ​កីឡាករ​ក្រោយ​ស្ថានភាព​ស្ងប់​ស្ងាត់​នៃ​វីរុសកូវីដ១៩។

ទន្ទឹមនឹងនេះដែរក្រុម Borussia Dortmund បានអះអាងយ៉ាងមុតមាំថាកីឡាករអង់គ្លេសរូបនេះនឹងមិនចាកចេញលើកិច្ចព្រមព្រៀងតម្លៃទាបនៅរដូវក្តៅនេះទេ បើទោះបីជាតម្លៃផ្ទេរបានធ្លាក់ចុះយ៉ាងគំហុកដោយសារតែការរាលដាលនៃ Covid-19 ក៏ដោយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628