បាល់ទាត់

FIFA យល់​ព្រម​ឲ្យ​​ Liridon Krasniqi​ អាច​លេង​ក្នុង​ជម្រើស​ជាតិ​ម៉ាឡេស៊ី​បានហើយ

បន្ទាប់ពីទទួលបានសញ្ជាតិម៉ាឡេស៊ីនៅថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២០ ទីបំផុត Liridon Krasniqi ត្រូវបានអនុញ្ញាតពី FIFA ឱ្យចូល​លេង​ក្នុងក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងការប្រកួតជាផ្លូវការនៅវគ្គជម្រុះ 2022 World Cup ឬពានរង្វាន់ AFF Suzuki Cup 2020 ហើយ ។

ការធានាឲ្យ​បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​នេះបានកើតឡើង បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ទទួលបានលិខិតយល់ព្រមពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ឲ្យខ្សែបម្រើ Johor Darul Ta’zim (JDT)រូបនេះ​លេង​បាន។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់​ទាត់​ម៉ាឡេស៊ី​លោក Stuart Ramalingam បាន​ប្រាប់​កាសែត bharian ថា៖” វាជាការពិតហើយដែល Liridon អាច​លេងក្នុង​ការ​ប្រកួត​ជាមួយអារ៉ាប់អេមីរ៉ាតអារ៉ាប់ក្នុង​វគ្គ​ជម្រុះ World Cup បាន។ ប៉ុន្តែ FIFA មិនអាចចេញលិខិតបញ្ជាក់អំពីការបំពេញលក្ខខណ្ឌរយៈពេល ៥ ឆ្នាំនៅប្រទេស​ម៉ាឡេស៊ី​ឡើយ”។

លោកបានបន្ថែមថា៖ “គាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់លក្ខខណ្ឌនៃ​ការ​រស់​នៅ​រយៈ​ពេល ៥ ឆ្នាំ តាំងពីថ្ងៃទី ២៥ ខែមីនា ហើយការប្រកួតជាមួយអារ៉ាប់រួមនឹងត្រូវបញ្ចប់នៅថ្ងៃទី ២៦ ខែមីនាមកម្លេះ ប៉ុន្តែ​បន្ទាប់ពីការប្រកួតជម្រុះ World Cup និង​កាសរ​ប្រកួត​នានារបស់​ជម្រើស​ជាតិត្រូវបានព្យួរ​ដោយ​សារ covid-19 ទើប FIFA ចេញលិខិតយល់ព្រមពេល​នេះ” ។

តាម​ពិត​ទៅ! Liridon Krasniqi លេង​ក្នុង​លីគ​កំពូលម៉ាឡេស៊ី (Malaysian League) តាំងពីឆ្នាំ២០១៥ ហើយ​មក​ចូល​រួម​ជាមួយ  JDT កាលពីខែ​ធ្នូឆ្នាំ២០១៩ បន្ទាប់​ពី​រួម​រសើ​ជាមួយ​ក្លិប Kedah FA និង Malacca United។ ទោះ​បី​ជា​មាន​ដើម​កំណើត​នៅ​ប្រទេស​កូសូវ៉ូ Liridon Krasniqi  មិន​ដែលបាន​ពាក់​អាវជម្រើសជាតិ​ម្ដង​ណា​នោះ​ទេ តែ​ជា​មាន​វត្តមាន​ក្នុង​ឈុត U21 អាល់បានី​ទៅ​វិញ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628